ព័ត៌មានជាតិ
ដើរលេងខេត្តរតនគិរី កុំភ្លេចពេលរាត្រីមានស្កាយបារពីរកន្លែងអាចទៅកម្សាន្តបាន
ក្នុងចំណោមសណ្ឋាគារទាំង ១៤ កន្លែងក្នុងខេត្តរតនគិរី មានសណ្ឋាគារចំនួនពីរដែលរៀបចំស្កាយបារសម្រាប់ភ្ញៀវកម្សាន្តក្នុងពេលរាត្រី។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគីរីបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តរតនគីរីមានសណ្ឋាគារសរុបចំនួន ១៤ ទីតាំង។ ក្នុងចំណោមសណ្ឋាគារទាំង ១៤ កន្លែង មានសណ្ឋាគារចំនួនពីរដែលមានកម្ពស់ខ្ពស់បានរៀបចំមានស្កាយបារ សម្រាប់ផ្តល់ការកម្សាន្តដល់ភ្ញៀវទេសចរក្នុងពេលរាត្រី។
លោកអះអាងថា ភ្ញៀវទេសចរមួយចំនួនបន្ទាប់ពីដើរលេងតាមគោលដៅទេសចរណ៍នានា នៅពេលរាត្រីពួកគាត់ក៏ចង់កម្សាន្តអារម្មណ៍តាមស្កាយបារទស្សនាទិដ្ឋភាពនៅក្នុងទីក្រុង។



បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី សណ្ឋាគារដែលរៀបចំមានស្កាយបារមានពីរកន្លែងគឺមានសណ្ឋាគារស៊ីត្រា និងបឹងយក្សឡោម។ ចំណែកសណ្ឋាគារមរកតកំពុងរៀបចំតែមិនទាន់ដំណើរការនៅឡើយ។
ខេត្តរតនគិរីមានតំបន់ទេសចរណ៍សរុប ៣០ កន្លែង ក្នុងនោះរមណីយដ្ឋានទេសចរណ៍ធម្មជាតិមាន ២០ កន្លែង រមណីយដ្ឋានទេសចរណ៍វប្បធម៌មាន ២ កន្លែង និងរីសតមាន ០៨ កន្លែង។ នៅជុំវិញក្រុងបានលុង តំបន់ទេសចរណ៍ពេញនិយមមានដូចជាបឹងកន្សែង បឹងយក្សឡោម ភ្នំឥសីបតមៈ ទឹកជ្រោះកាចាញ់ ដែលតំបន់ទេសចរណ៍ទាំងនេះមានចម្ងាយពី ១ ទៅ ៣ គីឡូម៉ែត្រពីតំបន់ប្រជុំជនក្រុងបានលុងងាយស្រួលភ្ញៀវទេសចរទៅកម្សាន្ត។

ជុំវិញទីតាំងកម្សាន្តក្នុងពេលរាត្រី លោក ង៉ែត ពិទូ បានលើកជុំវិញបឹងកន្សែងដែលបានក្លាយជាគោលដៅដ៏ទាក់ទាញមួយនៅខេត្តរតនគិរី ខណៈទីនោះត្រូវបានអាជ្ញាធររៀបចំហេដ្ឋារចនាសម្ព័ន្ធរួមទាំងសំបូរហាងអាហារចម្រុះ។
អាជ្ញាធរខេត្តរតនគិរីបានរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅរមណីយដ្ឋានបឹងកន្សែងមានផ្លូវ ភ្លើងបំភ្លឺ រួមទាំងសួនច្បារសម្រាប់បម្រើការកម្សាន្តដល់ភ្ញៀវទេសចរ។ នៅពេលរាត្រីភ្ញៀវទេសចរជាច្រើនចូលចិត្តមកកម្សាន្តនៅជុំវិញបឹងកន្សែងក្រៅពីស្រស់ស្រាយជាមួយបរិយាកាសធម្មជាតិ ក៏សំបូរហាងអាហារនិងភោជនីយដ្ឋានចម្រុះមានទាំងអាហារប្រចាំតំបន់និងអាហារកុម្ម៉ង់ផ្សេងៗ។
បឹងកន្សែងមានទីតាំងស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ចម្ងាយជាង ១ គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរី។
បុគ្គលិកមួយរូបបម្រើការនៅហាងអាហារមួយកន្លែងនៅខាងកើតបឹងកន្សែងបានឲ្យដឹងថា បឹងកន្សែងបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅពេលរាត្រីក្នុងខេត្តរតនគីរី។ ដោយសារនៅមិនឆ្ងាយពីទីប្រជុំជនក្រុង ភ្ញៀវទេសចរចូលចិត្តមកកម្សាន្តនៅបឹងកន្សែងជាពិសេសនៅពេលរាត្រី ក្រៅពីទទួលអារម្មណ៍ស្រស់ស្រាយជាមួយបរិយាកាសធម្មជាតិ ក៏អាចមកទទួលទានអាហារជួបជុំក្រុមគ្រួសារនិងមិត្តភ័ក្តិ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


