ព័ត៌មានជាតិ
វិទ្យាស្ថានបច្ចេកទេសពោធិ៍សាត់បានត្រៀមរួចរាល់ សម្រាប់បវេសនកាលខណៈយុវជនក្រីក្រជាង៦០០នាក់ចុះឈ្មោះចូលរៀន
លោក លឹម ឆៃគ្រី នាយកវិទ្យាស្ថានបច្ចេកទេសពោធិ៍សាត់បានឱ្យដឹងនៅថ្ងៃទី៦ មករា នេះថា វិទ្យាស្ថានរបស់លោកបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយដូចជា ថ្នាក់រៀន បន្ទប់ពិសោធន៍ និងអនុវត្តន៍ផ្ទាល់ គ្រូដែលមានសមត្ថភាព បទពិសោធន៍លើការបង្រៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ការសំអាតបរិស្ថាន និងសម្ភារៈបច្ចេកទេសផ្សេងៗផងដែរ។

ការលើកឡើងបែបនេះបន្ទាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ក្រសួងការងារនឹងបើកបវេសនកាលថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។

បើតាមលោកនាយកវិទ្យាស្ថានរូបឱ្យដឹងថា ក្រៅពីការត្រៀមលក្ខណៈសម្បត្តិសម្រាប់ថ្នាក់ដំបូងនៅថ្ងៃទី១៥ មករា នេះ វិទ្យាស្ថានបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានប្រមាណ ៦៤៥នាក់ ស្រី២៩៦នាក់ ចាប់តាំងពីប្រកាសឱ្យអនុវត្តន៍ជាផ្លូវការការបណ្តុះបណ្តាលថ្នាក់ជាតិនេះកាលពីថ្ងៃទី១៥ វិច្ឆិកា ២០២៣ កន្លងទៅ។ ក្នុងចំណោម ១០ វិស័យ និង៣០ជំនាញរបស់ក្រសួងការងារសម្រាប់ការបណ្តុះបណ្តាលថ្នាក់ជាតិនេះ វិទ្យាស្ថានបានជ្រើសរើសវិស័យចំនួន៨ និងជំនាញចំនួន១២។

ក្នុងនោះ វិស័យសំណង់ វិស័យអគ្គិសនី និងថាមពល វិស័យកម្មន្តសាល វិស័យមេកានិចទូទៅ និងមេកានិចរថយន្ត វិស័យព័ត៌មានវិទ្យា វិស័យសេវាកម្ម វិស័យបរិក្ខាត្រជាក់ និងកម្តៅ និងជាចុងក្រោយវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ ដោយឡែកមាន ជំនាញការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងប្រព័ន្ធម៉ូទ័រអគ្គិសនី ការផ្សារអគ្គិសនី ការថែរទាំ និងជួសជុលរថយន្ត ការថែរទាំជួសជុលម៉ាស៊ីត្រជាក់រថយន្ត ក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មកុំព្យូទ័រ សេវាកម្មសម្អាងកាយ សេវាកម្មបរិក្ខារត្រជាក់ ក្នុងគេហដ្ឋាន និងការចិញ្ចឹមត្រីប្រា។

លោកបន្ថែមថា «ជំនាញទាំងអស់នេះសុទ្ធសឹងតែមានទីផ្សារការងារល្អនៅក្នុងខេត្ត ប្រាក់ចំណូលសមរម្យ ហើយសិស្សអាចជ្រើសរើសជំនាញដែលខ្លួនស្រលាញ់ដែលវិទ្យាស្ថានបានដាក់ជូនខាងលើដោយសេរី។ វិទ្យាស្ថានក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបណ្តុះបណ្តាលថ្នាក់ដំបូងនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៤ ខាងមុខនេះ»។

សម្រាប់ការបណ្តុះបណ្តាលថ្នាក់ជាតិនេះវិញ លោកមើលឃើញថា ជាការយុទ្ធសាស្ត្រមួយជំរុញ និងលើកកម្ពស់សមត្ថភាពជំនាញរបស់យុវជនមកពីគ្រួសារក្រីក្រ ដែលយ៉ាងហោចណាស់មានជំនាញមួយសម្រាប់ជីវិតដើម្បីប្រកបរបរការងារក្នុងគ្រួសារ។ ជាពិសេសនោះការបណ្តុះបណ្តាលថ្នាក់ជាតិនេះដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពល្អប្រសើនាពេលអនាគតផងដែរ៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


