Connect with us

ព័ត៌មានជាតិ

ប្រមុខ​បក្ស​កាន់​អំណាច​​ដាក់​ចេញ​​ទិសដៅ​សំខាន់​​៨​ចំណុច​ ក្នុង​ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​សម្រាប់ ការ​អភិវឌ្ឍ​​នា​ពេល​​ខាង​មុខ​

បានផុស

នៅ

ក្នុង​ឱកាស​​​​អបអរសាទរ​ខួប​៤៥​ឆ្នាំ ​ថ្ងៃ​ជ័យជម្នះ​៧​មករា​​​​ថ្ងៃ​ទី​៧ ខែ​មក​រា ឆ្នាំ​២០២៤​នេះ​សម្តេចតេជោ ហ៊ុន សែន ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​បាន​មានប្រសាសន៍ថា ​រយៈពេល៥ឆ្នាំខាងមុខនេះ ជា​រយៈ​ពេល​ដ៏​មាន​សារៈ​សំខាន់បំផុត ក្នុង​ការ​ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព បរិយាបន្ន និងសមធម៌ ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​រយៈ​ពេល​មធ្យម​របស់​កម្ពុជា​នៅ​ឆ្នាំ​២០៣០ និង​រយៈ​ពេល​វែង​នៅ​ឆ្នាំ​២០៥០។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បាន​បន្ថែម​​ថា​ ក្នុង​ន័យ​នេះ​សម្រាប់​ឆ្នាំ ​២០២៤​ ត្រូវ​ប្រមូល​ធ្វើ​ឱ្យ​បាន​ល្អនូវទិសដៅ​សំខាន់ៗ​ដូច​ខាង​ក្រោម​ ១) ការប្តូរផ្តាច់ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាព​សង្គម​ឱ្យ​បាន​រឹងមាំ ព្រម ទាំងការធានានូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ពលរដ្ឋ ដោយផ្អែក​លើ​រដ្ឋធម្មនុញ្ញ និងបទបញ្ញត្តិច្បាប់ជាធរមាន ២)​ ការការពាររបបរាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារ​រាជបល្ល័ង្ក ការពារអង្គព្រះមហាក្សត្រជាទី សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យជនណាមក​បំពារ​បំពាន​បាន​ឡើយ ៣)​ ការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល​នីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាតាមការសង្ឃឹម និងជឿ​ទុក​ចិត្ត​របស់​ប្រជាជន​ ៤)​ ការបន្តរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាចីរភាពនៃកំណើន​ប្រកប​ដោយ​បរិយាបន្ន តាមរយៈ ការគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតសមស្រប និងការរក្សាស្ថិរភាព​អាត្រា​ប្តូរ​ប្រាក់ ព្រមទាំងជំរុញការកែ ទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង​មុត​ស្រួច​​

៥)​ ការរក្សាលំនឹង​នៃ​ជីវភាព​រស់​នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ដែលរួមបញ្ចូល​នូវ​របប​ជំនួយសង្គម និងរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារ ប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពី​គ្រោះ​អាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់​ទទួលរង​គ្រោះដោយ​មិន​មាន​ការ​យក​ចិត្តទុកដាក់នោះឡើយ ៦)​ ការប្រមូលកម្លាំងសរុបរបស់ជាតិទាំង​មូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាម ស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការ​អភិវឌ្ឍរយៈ​ពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារលទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយ​ជ្រុល​និយម​ឱ្យ​ចេញ​ផុត​ពី​កម្ពុជា តាមរយៈការអនុវត្តកិច្ច ព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការ និង​សម្ព័ន្ធភាព​រវាង​បណ្ដា​គណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខា​ជាមួយ​​គណបក្សចំនួន ២៧ ផ្សេងទៀត កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ក៏ដូចជា ការជំរុញ​អនុវត្ត​យន្ត​ការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាព​ ៧)​ ការគាំទ្រ​ដល់​ដំណើរ​ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តទៅដោយជោគជ័យ ប្រកប​ដោយ​លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌​ ៨)​ ការបន្តជំរុញអនុវត្តនូវនយោបាយ​ការបរទេស​ដោយ​ឈរ​លើ​មូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ យកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សា និងលើកកម្ពស់​ទំនាក់​ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏​ដូច​ជា​មួយ​ប្រទេសដៃគូទាំងក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងការ បន្តចូលរួមសកម្មដើម្បីបុព្វហេតុ សន្តិភាព ស្ថិរភាព និងការប្រយុទ្ធនឹងបញ្ហាប្រឈមនានានៃពិភពលោក៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ៩ នាទីutes មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានជាតិ២១ នាទីutes មុន

ឧកញ៉ា សួរ វីរៈ៖ ក្រុមហ៊ុនត្រៀមខ្លួនជាមួយរដ្ឋាភិបាល ប្រសិនមានតម្រូវការឡានដឹកពលរដ្ឋពីតំបន់បាញ់ប្រហារ មកទីទួលសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

Phumtham ធ្វើបុណ្យចម្រើនព្រះជន្ម ទាំងដែលគ្មានព្រះវត្តមានស្ដេច ថៃ

ព័ត៌មានជាតិ៣១ នាទីutes មុន

អាជ្ញាធរខេត្តក្រចេះ ប្រាប់ពលករ​ខ្មែរដែល​វិល​ត្រលប់ពីប្រទេសថៃកុំបារម្ភរឿងអត់ការងារធ្វើ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម