ព័ត៌មានជាតិ
មជ្ឈមណ្ឌលបច្ចេកទេសរតនគិរី ត្រៀមខ្លួនរួចរាល់ ខណៈយុវជន ជាង ២០០ នាក់ ចុះឈ្មោះចូលរៀនជំនាញ
លោក សែម ប៉ាត នាយក នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគីរី ត្រៀមខ្លួនរួចជាស្រេចក្នុងការបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ខណៈយុវជនជាង ២០០ នាក់ បានចុះឈ្មោះចូលរៀន។

លោក សែម ប៉ាត បានឲ្យដឹងថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១.៥ លាននាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ មជ្ឈមណ្ឌល បានទទួលយុវជនមកចុះឈ្មោះចូលរៀនចំនួន ២៤០ នាក់ ស្រី ៩៧ នាក់ លើជំនាញចំនួន ៥ ដែលជាជំនាញមានតម្រូវការទីផ្សារការងារខ្ពស់ តាមបណ្ដាក្រុមហ៊ុនសហគ្រាស និងមានប្រាក់ចំណូលសមរម្យ នាពេលបច្ចុប្បន្ន។

លោក សែម ប៉ាត បន្ថែមថា «មជ្ឈមណ្ឌល ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលសិស្សចូលរៀននៅថ្ងៃទី ១៥ ខែមករា ខាងមុខនេះ»។ បន្ថែមពីនេះ លោក ក៏បានត្រៀមគ្រូបង្រៀនជំនាញ បន្ទប់អនុវត្ត និងសម្ភារៈបច្ចេកទេសផ្សេងៗ ទៀត។

លោកបានអំពាវនាវឲ្យយុវជនទាំងអស់ មកចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ ដើម្បីមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារ និងប្រាក់ចំណូលសមរម្យ ក្នុងការសម្រួលជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ឲ្យអនុវត្តជាផ្លូវការនូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១ លាន ៥ សែននាក់ ដែលមានរយៈពេល ៤ ខែ សិក្សាដោយឥតគិតថ្លៃ។ ម្យ៉ាងវិញទៀត យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀល រហូតដល់បញ្ចប់ការសិក្សា៕




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


