Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​ខេត្តបាត់ដំបង បន្ត​ពង្រឹង​កិច្ចការពារតាមបន្ទាត់ព្រំដែនទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូ​វីដ១៩ ​

បានផុស

នៅ

មួយរយៈ​កន្លងទៅនេះ ពិសេស​គឺ​មុន​ថ្ងៃបុណ្យ​ទាន​ម្តងៗ សមត្ថកិច្ច​ចម្រុះ​ដែល​កំពុង​ដាក់ពង្រាយ​កម្លាំងឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែនកម្ពុជា ថៃ បាននឹងកំពុងយកចិត្តទុកដាក់​យ៉ាងខ្លាំង ដើម្បីត្រួត​ពិនិត្យ​ឲ្យបាន​ល្អិតល្អន់ លើ​ករណី​ឆ្លងដែន​របស់​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រក​នានា នៅតាម​ខ្សែបន្ទាត់​ព្រំដែនដើម្បី​ពង្រឹង​លើ​ការទប់ស្កាត់​ឲ្យបាននូវ​មេរោគកូ​វីដ​-១៩ ដែល​អាច​ឆ្លងដែន​តាមរយៈ​ពលករ​ចំណាកស្រុកចូលក្នុង​សហគមន៍ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម កុសល អ្នកនាំពាក្យនៃ​ស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ចាប់តាំងពី​មានករណី​ឆ្លងនៃ​ជំងឺ​កូ​វីដ​-១៩ គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំងលើ​កិច្ចការ​ពារ​តាម​ខ្សែបន្ទាត់ ពិសេស​នៅពេល​ថ្មីៗ​នេះកម្លាំង​បាន​បន្ថែម​ជាច្រើន​ទៀតដើម្បី​ទប់ស្កាត់​ឲ្យបាន​នូវ​ការ​លួចឆ្លងដែន​របស់​ពលក​រ​ខ្មែរ ដែល​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក គឺអាច​ប្រឈម​ទៅនឹង​ការរីក​រាល​ដាល​ចូលទៅក្នុង​សហគមន៍ ។​

លោក​ក៏បាន​បន្ថែមថា បច្ចុប្បន្ន​ក្រៅពី​កម្លាំង​អធិការដ្ឋានដែល​ជាប់​នឹង​ព្រំដែន​ថៃ ដូចជា​ស្រុក​សំឡូត ស្រុកសំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​កំរៀង ក៏មាន​កម្លាំង​វរៈការពារ​ព្រំដែន​គោក​ទាំង៤ បន្ថែម​ទៀត ក្នុងនោះ​គឺវរៈ​៨២៣ វរៈ​៣១០ វរៈ​៨១៧ និងវរៈ​៨១៩ ពិសេស​ក៏មាន​ការចូលរួម​ក្នុង​ការងារ​នេះ​ដែរ ដូចជា​កម្លាំងសឹក​រង កម្លាំងយោធា​ព្រំដែន កម្លាំង​កងរាជអាវុធហត្ថ អន្តោប្រវេសន៍ និងកម្លាំង​ភូមិភាគ៥ ជាដើម។​ល​។​

ដោយឡែក​លោក​ឧត្តម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បានមានប្រ​សាសន៍ថា មិន​ត្រឹមតែ​ច្រក​អន្តរជាតិច្រក​តំបន់ ឬក៏​ច្រករបៀង​នោះទេ កម្លាំង​បានចេញ​ល្បាត និង​ត្រួតពិនិត្យ​គ្រប់​ច្រកល្ហក ដើម្បី​ទប់ស្កាត់​ឲ្យបាន​នូវ​ការ​លប​ឆ្លងដែន​របស់​ពលករ ដែល​វិល​ត្រឡប់មក​ស្រុកកំណើត​វិញដោយ​មិនបាន​បង្ហាញខ្លួនដើម្បីឲ្យ​សមត្ថកិច្ច​ជំនាញ និង​ក្រុមគ្រូពេទ្យ​ធ្វើ​ច​ត្តាឡី​ស័ក​ ទេនោះ គឺ​ដាច់ខាតកុំឲ្យ​មានការ​រីក​រា​ល​ដាល​នូវ​មេរោគកូ​វីដ​-១៩ ចូលទៅក្នុង​សហគមន៍ នេះ​គឺជា​ជំហរ​យ៉ាង​ច្បាស់លាស់របស់លោក​ឧ​ត្ត​ម​សេនីយ៍ស្នងការ ក៏ដូចជាគណបញ្ជ​ការ​កងឯកភាព​ខេត្ត ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ ទោះបីជា​មានការ​នឿយហត់ ឬ​លំបាក​យ៉ាង​ណា​ក៏​ដោយ ៕

អត្ថបទ​ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៧ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣៤ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤២ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

Sokha Hotels

ព័ត៌មានពេញនិយម