ព័ត៌មានជាតិ
សិក្ខាសាលាមួយស្តីអំពីទស្សនៈជុំវិញនៃការរំលូត សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ
ទាក់ទងទៅលើការ (រំលូត )ដែលរៀបចំឡើងដោយអង្គការ(រ៉ាក់)កាលពីកន្លងទៅនេះ អ្នកស្រី សុខ ស៊ីសុខុម នាយិកាកម្មវិធី បានមានប្រសាសន៍ទាក់ទងទៅនិង ការរំលូត សុខភាពបន្តពូជ និងសុខភាព ផ្លូវភេទ ឲ្យដឹងថា នៅឆ្នាំ២០១៤ ប្រទេសកម្ពុជាយើងមានសេវារំលូត ដោយសុវត្ថិភាពហើយស្របច្បាប់ផងដែរ តែស្ត្រីវិញទេដែលពួកគេនៅតែអត់ដឹងពីបញ្ហារឿងនេះ ហើយអត់ហ៊ាននិយាយ ឡើយ។ ចំពោះអ្នកដែលបានទៅរកសេវា រំលូតវិញ នៅតែអត់ហ៊ានប្រាប់ឲ្យគេដឹងអំពីការរំលូតនោះឡើយ ព្រោះតែខ្លាចសង្គមពេបជ្រាយ។

ផ្ទុយទៅវិញពួកគេនៅតែអត់ហ៊ាននិយាយនឹងបកស្រាយដដែល ដោយហេតុ ព្រោះតែមានការមាក់ងាយនិងការរើសអើងកើតឡើង។ អ្នកស្រីបញ្ជាក់ទៀតថា ជុំវិញរឿងនេះអ្វីដែលសំខាន់គឺមានតែ វេជ្ជបណ្ឌិត ឆ្មប និងពេទ្យ ដែលបានបណ្ដុះបណ្ដាល អំពីការរំលូតទេ ទើបអាចផ្ដល់សេវាបាន។

ដោយឡែក កញ្ញា ជិនសារី ដែលជា មន្ត្រីបណ្ដុះបណ្ដាល បាននិយាយថា ការរំលូត យើងមិនមែនឲ្យស្ត្រីទៅប្រឆាំងនឹងប្រពៃណីសាសនារបស់ ខ្លួននោះឡើយ។

លក្ខណៈដែលសំខាន់គឺយើងចងឲ្យស្ត្រីគាត់បានថ្លឹងថ្លែងនៅពេលដែលគាត់មានផ្ទៃពោះឬមានបញ្ហាសុខភាពមិនល្អដូចជាមាន ទឹកនោមផ្អែម ជំងឺបេះដូងលើសឈាម។ ទាក់ទងទៅនិង កត្តាទាំងនេះហើយ ដែលបណ្ដាលឱ្យពួកគាត់ត្រូវស្លាប់មុនកើតទារកមក រឿងទាំងអស់នេះហើយ ដែលគេត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យកុំខាន។

លោក កែន វាសនា ដែលជាប្រធានកម្មវិធីអង្គការ(រ៉ាក់)បានបញ្ជាក់ថា ដើម្បីសម្រេចនូវគោលការណ៍ប្រយុទ្ធប្រឆាំង ជាមួយនឹងការរើសអើងទៅលើការរំលូត ទី១ គឺត្រូវធ្វើយ៉ាងណាឲ្យមានអាកប្បកិរិយា ប្រែប្រួលជាសាធារណៈនៅក្នុងចំណោមស្ត្រីនិងក្មេងស្រីទាក់ទងទៅលើការរំលូត។
លោកបន្តថា ជុំវិញរឿងទាំងនេះហើយ ដែលយើងត្រូវធ្វើការរួមគ្នាជាមួយអ្នកយកព័ត៌មាន អាជ្ញាធរ និងក្រសួងសុខាភិបាល ដើម្បីជួយដល់សុខភាពប្រជាជនយើងទាំងអស់គ្នា។

ក្នុងសិក្ខាសាលានោះគេនៅមានបង្ហាញនិងមានការបកស្រាយជុំវិញពាក្យថា អ្វីទៅដែលហៅថា យេនឌើរ គឺសំដៅទៅលើបុគ្គលិកលក្ខណៈតួនាទីនិងការទទួលខុសត្រូវរបស់បុរសនិងស្ត្រីនៅក្នុងសង្គមដែលផ្ដោតទៅលើកត្តាសេដ្ឋកិច្ច នយោបាយ និង សង្គម។
អ្នកស្រី សាផន សុមោលីរស្មី ជាប្រធានកម្មវិធីស្រាវជ្រាវ និងការតស៊ូមតិបានបង្ហាញក្នុងការឆ្លុះបញ្ចាំងមួយស្ដីពីទស្សនៈជុំវិញ ការរំលូត.សុខភាពបន្តពូជសុខភាពផ្លូវភេទ និងសិទ្ធិ ដោយបានបញ្ជាក់ច្បាស់ថាសុខភាពផ្លូវភេទ មានតួនាទីផ្សារភ្ជាប់និងយេនឌើរផងដែរ។ យេនឌើរវាអាចប្រែប្រួលទៅតាមកត្តាភូមិសាស្ត្រតែបើសិនជាយើងនិយាយអំពីសមភាពយេនឌើរគឺគេត្រូវដឹងអំពីតួនាទីខុសគ្នារវាងបុរសនិងស្ត្រីនៅក្នុងសង្គមហើយពាក្យថា យេនឌើរត្រូវបានជះឥទ្ធិពលទៅលើគ្រប់ផ្នែកទាំងអស់របស់បុគ្គលគ្រប់រូបផងដែរ៕
ដោយ ៖ រុងរឿង


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់