ព័ត៌មានជាតិ
ACU ថា មិនមានការកៀបសង្កត់យកលុយពីអ្នក បើកទូកទេសចរណ៍នោះទេ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អះអាងថា មិនមានការកៀបសង្កត់យកប្រាក់ពីអ្នកប្រកបរបរបើកទូកទេសចរណ៍នៅតាមដងទន្លេមុខព្រះបរមរាជវាំងនោះទេ។ នេះបើតាមលិខិតមួយច្បាប់របស់ ACU នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

ការចេញមកបញ្ជាក់បែបនេះពីអង្គភាពប្រឆាំងអំពើពុករលួយ គឺបន្ទាប់ពីទទួលបានពាក្យបណ្តឹងដែលបានរាយការណ៍ ថា មានការកៀបសង្កត់យកប្រាក់ពីអ្នកប្រកបរបរបើកទូកទេសចរណ៍នៅមូលដ្ឋានខណ្ឌដូនពេញ និងផ្សាររាត្រី ក្នុងមួយទូកតម្លៃ ២លានរៀលជារៀងរាល់ខែ។
ជុំវិញករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបរាប់ថា តាមរបាយការណ៍ពិនិត្យស្រាវជ្រាវរបស់លោក ជា ខេមា អភិបាលខណ្ឌដូនពេញ គឺរដ្ឋបាលខណ្ឌបានហៅលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ លោក ឆាយ បូរ៉ាស៊ី និងលោក កែម ហេង អនុប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញ មកសួរនាំលើករណីលើកឡើងនេះ។ ក្រោយសួរនាំ បានឃើញថា ក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌបានចុះអនុវត្តតាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ និងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដូនពេញស្តីពីការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាននៅតាមច្រាំងទន្លេ និងតាមវិថីព្រះស៊ីសុវត្តិ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
អង្គភាពប្រឆាំងអំពើពុករលួយ បានបន្តថា រហូតមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានចុះអនុវត្តការងារ ដោយតម្រូវឱ្យទូកកាណូតទេសចរណ៍ទាំងអស់ចល័តចេញពីច្រាំងទន្លេទៅរកទីតាំងផ្សេង ដើម្បីឱ្យក្រុមការងារមានលទ្ធភាពក្នុងការចុះរៀបបាញ់លាងសម្អាតអនាម័យបរិស្ថានតាមច្រាំងទន្លេ និងក្នុងទន្លេ ដើម្បីត្រៀមអបអរសាទរកម្មវិធីផ្សេងៗដែលរៀបចំឡើងតាមបណ្ដោយសួនមាត់ទន្លេ។ ជាពិសេស ដើម្បីជាការស្វាគមន៍អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានខកខានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប៉ុន្តែ ក្នុងដំណាក់កាលនៃការរៀបចំនេះ មានទូក-កាណូតទេសចរណ៍ភាគច្រើនបានចូលរួមសហការ ប៉ុន្តែក៏មានទូក-កាណូតទេសចរណ៍ប្រមាណចំនួន៥ ទៅ៦គ្រឿង មិនព្រមចូលរួមសហការ និងបន្តចេញចូលច្រាំងទន្លេ ដែលអាជ្ញាធរបានសំណូមពរកុំឱ្យមានការចល័តចេញចូល ហើយបានចល័តដើរហៅភ្ញៀវជិះទូកទេសចរណ៍ បណ្តាលឱ្យបាត់បង់នូវសណ្តាប់ធ្នាប់សាធារណៈ និងបង្កឱ្យមានភាពអនាធិបតេយ្យនៅក្នុងតំបន់។
ហេតុនេះ ជាការឆ្លើយតប ក្រុមការងារបានចុះណែនាំជាច្រើនលើកច្រើនសារ រហូតឈានដល់អាជ្ញាធរព្រមាន និងដកហូតយកជណ្តើរឆ្លងកាត់ចុះទូកជាបណ្តោះអាសន្ន តែបានប្រគល់ឱ្យវិញនៅពេលដែលមានការចូលរួមសហការ ដោយពុំបានកៀបសង្កត់យកប្រាក់ជាប្រចាំខែនោះទេ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


