ព័ត៌មានជាតិ
សិស្សនៅស្រុកបន្ទាយស្រី ទទួលបានកុំព្យូទ័រ កង់ និងសម្ភារសិក្សាពីសប្បុរសជន
សិស្សក្រីក្រនៅអនុវិទ្យាល័យ ឃុនរាម ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលកុំព្យូទ័រ ១៥គ្រឿង កង់ ៥០គ្រឿង និងសម្ភារសិក្សា ព្រមទាំងទ្រនាប់ជើង ពីសប្បុរសជន នៃអង្គការសុបិន្តសហគមន៍កម្ពុជា និងអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

បើតាមលោកស្រី សឿន សុខសែន នាយិកាអនុវិទ្យាល័យ ឃុនរាម នេះជាលើកទី២ហើយដែលអង្គការរ៉ូតារីក្លឹបសិន តូសាសាំងហ្គាពូរ បានផ្តល់ដល់អនុវិទ្យាល័យ ឃុនរាម ហើយក៏បានសាងសង់បង្គន់អនាម័យ បួនបន្ទប់ឱ្យសាលា ព្រមទាំងផ្តល់នូវសម្ភារសិក្សា។ លោកស្រីនាយិកា ក៏បានសំណូមពរដល់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា បន្តជួយសាងសង់អគារ១ខ្នង ដើមី្បបំពេញតម្រូវការសិស្សសម្រាប់ការសិក្សានៅឆ្នាំខាងមុខដែរ។
លោក ពេជ្រ សុភត្រា អនុប្រធានការិយាល័យមធ្យមមសិក្សា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តសៀមរាប បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា ដែលតែង ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ដោយមានការផ្គត់ផ្គង់ជាមធ្យោបាយ សម្ភារៈសិក្សា សម្លៀកបំពាក់ដល់សិស្សក្រីក្រ ជាពិសេសការផ្តល់កុំព្យូទ័រដល់សាលា ដើមី្បបណ្តុះបណ្តាលសិស្ស។

ក្នុងឱកាសនោះ លោកស្រី ជេនី លីប៉ា ប្រធានអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា និងលោក អេប៊ី ចាកុប អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ បានសម្តែងភាពត្រេកអរ ដែលបានជួបជាមួយសិស្សានុសិស្ស ក្នុងការទទួលស្វាគមន៍ប្រកបដោយភាពរាក់ទាក់សុភាពរាបសា ដែលធ្វើឱ្យប្រតិភូមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍របស់សិស្សអនុវិទ្យាល័យ ឃុនរាម។
សប្បុរសជនទាំងពីរ បានបញ្ជាក់ថា តាមរយៈអំណោយនេះ ជាបំណងរបស់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅតាមមូលដ្ឋានដាច់ស្រយ៉ាល។ លោកអគ្គនាយកអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ បានបញ្ជាក់ថា អង្គការរ៉ូតារី នៅតែបន្តជួយដល់សិស្សក្រីក្រនៅកម្ពុជា ទៅតាមលទ្ធភាពដែលអង្គការធ្វើទៅបាន។

ចុងក្រោយ លោកទាំងពីរ ក៏បានផ្តល់ដំបូន្មានល្អៗមួយចំនួនដល់សិស្សានុសិស្ស គឺត្រូវប្រកាន់ភ្ជាប់នូវចរិកសីលធម៌ ត្រូវគោរពស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល ព្រមទាំងរៀមច្បង ដើមី្បក្លាយទៅជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រ ដែលជាទ្រព្យសម្បត្តិជាប់ខ្លួនមិនបាត់ទៅណាឡើយ៕
អត្ថបទ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


