ព័ត៌មានជាតិ
ជនណាមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ
ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា ជនណាមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ ខណៈនៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៤ នឹងត្រូវបញ្ចប់។

លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានឱ្យដឹងថា យោងតាមមាត្រា ៣៨នៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយបានចែងថា ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបាន ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ហើយត្រូវបានបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណី រឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង។ ដូច្នេះសូមបុគ្គលដែលមិនទាន់បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល សូមអញ្ជើញមកប្រកាសឱ្យបានរួសរាន់ តាមច្បាប់កំណត់។

លោកបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី២៩មករានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបញ្ចប់ការប្រកាសទាំងស្រុង ១០០% នៃចំនួនបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ
ឆ្នាំ២០២៤ ផងដែរ។
បើតាមអង្គភាពACUបានបញ្ជាក់ទៀតថា មានមន្រ្តីចំនួន៥៥០នាក់ ដែលជាប់កាតព្វកិច្ចក្នុងការប្រកាសទ្រព្យសម្បត្តិ និងបំណុលបានចូលខ្លួនមកកាន់អង្គភាពACUបានប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនគិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែមករាឆ្នាំ២០២៤នេះ។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះរួមមានមន្រ្តីទើបតែងតាំងថ្មីចំនួន២៨៤នាក់ និងមន្រ្តីមកប្រកាសចុងក្រោយមានចំនួន២៦៥នាក់ មូលហេតុមកប្រកាសក្រោយគេដោយសារឈប់ពីការងារ.ចូលនិវនត្ត និងចប់អាណត្តិការងារ។ ចំណែកមន្រ្តីចំនួន១៨០០១នាក់ បានមកចូលខ្លួនមកប្រកាសទ្រព្យ និងបំណុលតាមច្បាប់កំណត់ គឺជាប់កាតព្វកិច្ចត្រូវតែប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងចំណោមមន្រ្តីដែលត្រូវមកប្រកាសទ្រព្យសម្បត្តិក្នុងរយៈពេល២ឆ្នាំម្តងមានសរុបចំនួន១ម៉ឺន៨ពាន់១៣២នាក់៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


