ព័ត៌មានជាតិ
ធនាគារជាតិ និងក្រសួងអប់រំ បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣
ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា បានចុះហត្ថលេខាលើលើអនុស្សរណៈនៃ ការយោគយល់គ្នាជាលើកទី២ ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី៣” ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំង ការលើកកម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុឌីជីថលផងដែរ។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ខែកម្ភៈឆ្នាំ២០២៤។

លោកស្រី បណ្ឌិត ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅបានឈានដល់ ដំណាក់កាលទី៣” ដែលជាដំណាក់កាលចុងក្រោយមានទ្រង់ទ្រាយធំ និងមានរយៈពេលបីឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២៤ រហូតដល់ ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានជោគជ័យ “ដំណាក់កាលទី១” បានចាប់ផ្ដើមជាផ្លូវការក្នុងឆ្នាំ២០១៧ គឺជាដំណាក់កាល ពិនិត្យជារួម លើលទ្ធភាពបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ក្នុងនោះក៏រួមបញ្ចូលនូវការវាយតម្លៃរបស់អ្នកជំនាញអប់រំហិរញ្ញវត្ថុ ការប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធ លើមុខវិជ្ជាទាំងអស់ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ទាំងសាលារៀនសាធារណៈនិងឯកជននិង“ដំណាក់កាលទី២” បានចាប់ផ្ដើមនៅក្នុងខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីភាគីទាំងពីរបានចុះ អនុស្សរណៈនៃការយោគយល់គ្នាលើកទី១ រួចមក។ ក្នុងដំណាក់កាលនេះ មានមុខវិជ្ជា ពាក់ព័ន្ធសម្រាប់ថ្នាក់ទី៤ លើមុខវិជ្ជា គណិតវិទ្យា បំណិនជីវិតតាមមូលដ្ឋាន និងសិក្សាសង្គម និងថ្នាក់ទី៧ លើមុខវិជ្ជាគណិតវិទ្យា បំណិនជីវិតតាមមូលដ្ឋាន គេហសេដ្ឋកិច្ចវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា។

លោកស្រីបណ្ឌិតបានបន្តទៀតថា ដំណាក់កាលទី៣ ការងារ ជាអាទិភាពជាគន្លឹះគឺ ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ថ្នាក់ចំនួន ៧ ដែលនៅសល់រួមមានថ្នាក់ទី៥, ៦, ៨, ៩, ១០, ១១ និង ១២ ការបណ្តុះបណ្តាលគ្រូបង្គោល និងធ្វើតេស្តសាកល្បង នៅតាមសាលារៀនជាក់ស្តែង។
លោកស្រីបណ្ឌិតបានបន្ថែមថាការអនុវត្តគម្រោងនេះ ត្រូវធ្វើឡើងរយៈពេល ៣ឆ្នាំ ដោយ ឆ្នាំ២០២៤ អនុវត្តទៅលើថ្នាក់ទី៥, ៨ និង ១១ឆ្នាំ២០២៥ អនុវត្តទៅលើថ្នាក់ទី៦, ៩ និង ១២និងឆ្នាំ២០២៦អនុវត្ត ទៅលើថ្នាក់ទី១០ និងមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋានចំពោះគ្រប់ថ្នាក់។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា ចំណេះដឹងហិរញ្ញវត្ថុគឺជាកត្តាគន្លឹះមួយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព ដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជន។ ដូចនេះហើយកិច្ចការដែលធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នាអនុវត្តនាពេលកន្លងមក និងជាពិសេសនៅថ្ងៃនេះមានគោលដៅបញ្ជ្រាបចំណេះដឹងអក្ខរកម្មហិរញ្ញវត្ថុមិនមែនគ្រាន់តែផ្តោតលើលេខនព្វន្ត និងការគណនាប៉ុណ្ណោះទេ ប៉ុន្តែវានឹងរួមបញ្ចូលនូវជំនាញ និងចំណេះដឹងជាច្រើនដែលចាំបាច់សម្រាប់សុខុមាលភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ ។

លោកស្រីបានបន្តថា ជំនាញទាំងនេះ មានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗក្នុងការ គ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ប្រកបដោយប្រសិទ្ធភាព ចៀសវាងអន្ទាក់បំណុល និងធ្វើការ សម្រេចចិត្តផ្នែកហិរញ្ញវត្តខុស។ លើសពីនេះទៅទៀត តាមរយៈការរួមបញ្ចូលការអប់រំផ្នែក ហិរញ្ញវត្ថុរទៅក្នុងកម្មវិធីសិក្សា Crypto-currency ផងដែរ។
ជាមួយគ្នានេះ លោកស្រី ជា សិរី បានសង្កត់ធ្ងន់ថា «ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាវិធីសាស្រ្តរួមដែលនឹងជួយបណ្តុះស្មារតីនៃការទទួលខុសត្រូវ ការគិតពិចារណា និងជំនាញដោះស្រាយបញ្ហា ដែលជាគុណសម្បត្តិដ៏មានតម្លៃសម្រាប់ ភាពជោគជ័យសម្រាប់បុគ្គលម្នាក់ៗ។ ម៉្យាងទៀត ការបញ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ គឺជាការវិនិយោគនាពេលអនាគត ព្រោះវាមិនត្រឹមតែជួយបុគ្គលក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សុខុមាលភាព និងស្ថិរភាពនៃសង្គមរបស់យើងផងដែរ»៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


