ព័ត៌មានជាតិ
អាជ្ញាធរបូមទឹកទន្លេវ៉ៃកូរយៈពេល១៦ថ្ងៃ ដើម្បីសង្គ្រោះស្រូវជិត១ម៉ឺនហិកតា ក្នុងខេត្តព្រៃវែង
នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកសួន សុម៉ាលី អភិបាលខេត្តព្រៃវែង បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានីយបូមទឹកទន្លេវ៉ៃកូ ដើម្បីចាប់ផ្ដើមបូមទឹកសង្គ្រោះស្រូវប្រាំងជិត១ម៉ឺនហិកតា ក្នុងខេត្តព្រៃវែង។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ឲ្យដឹងថា ស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ជាកន្លែងប្រភពទឹក បូមចេញពីទន្លេតូច ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោក បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ដោយសារប្រជាកសិករ ចំនួន ១៣ឃុំ ក្នុងស្រុកចំនួន ៣ស្រុក នៃខេត្តព្រៃវែង ត្រូវការទឹក ដើម្បីសង្គ្រោះស្រូវប្រាំង របស់ពួកគាត់ ដែលមានទីតាំងជាប់ដងស្ថានីយ៍ទន្លេវ៉ៃកូ ប្រមាណជាជិត ១ម៉ឺន ហិកតា។ ដូច្នេះ បន្ទាប់ពីអាជ្ញាធរខេត្តទាំងពីរ បានចុះពិនិត្យ ទើបឯកភាពគ្នា បានសម្រេចបូមទឹកពីទន្លេតូច តាមរយៈស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ដើម្បីផ្គត់ផ្គង់ទៅ ខាងខេត្តព្រៃវែង ដែលត្រូវការទឹកប្រមាណជា ២០ លានម៉ែត្រគីប និងត្រូវការរយៈពេលបូមទឹក ១៦ថ្ងៃ ពីព្រោះប្រព័ន្ធធារាសាស្ត្រនេះ អាចប្រើរយៈពេល ៣ថ្ងៃ ទើបទឹកហូរដល់ ស្រុកមេសាង ខេត្តព្រៃវែង។ អភិបាលខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមថា ដំណើរការបូមទឹក នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ១ ខែកុម្ភៈនេះតែម្ដង ដែលការចំណាយលើការបូមទឹកនេះ ជាបន្ទុករបស់រដ្ឋបាលខេត្តកំពង់ចាម ។
សូមជម្រាប់ជូនផងដែរថា ម៉ាស៊ីនបូមទឹកខ្នាតធំចំនួន ៩គ្រឿង ដោយក្នុង១គ្រឿង មានលទ្ធភាព បញ្ចូនទឹកបាន ១៤,០០០ម៉ែត្រគូប ប្រើប្រាស់អគ្គិសនី ៤៦០គីឡូវ៉ាត់ ក្នុង១ម៉ោង។ ម៉ាស៊ីនបូមទឹកខ្នាតធំទាំងអស់នេះ ជារបស់មន្ទីរធនធានទឹក ខេត្តកំពង់ចាម នឹងនាំយកទឹកទៅស្រោចស្រពសង្គ្រោះផ្ទៃដីស្រែប្រាំងជិត១ម៉ឺនហិកតា ក្នុងខេត្តព្រៃវែង៕
អត្ថបទនិងរូបភាព៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


