ព័ត៌មានជាតិ
រដ្ឋាភិបាលចេញអនុក្រឹត្រស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្រស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺជាស្ថាប័នថ្មីមួយដែលបង្កើតឡើងក្នុងនីតិកាលទី ៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានភារកិច្ចដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងអន្តរជាតិ។

រចនាសម្ព័ន្ធស្ថាប័នជាតិថ្មីនេះ មានលោក ឡាំ ជា ជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលគេស្គាល់ជាឥស្សរជនជំនាញខាងកិច្ចការច្បាប់ទាំងច្បាប់ជាតិនិងអន្តរជាតិ ដែលមានកម្រិតសញ្ញាប័ត្រពីសកលវិទ្យាល័យ លូវីញ៉ែ លូយ៉ុងដឺពីប្រទេសបារាំង។

មុនមកកាន់តួនាទីដឹកនាំការងារនៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា បានបំពេញការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងតួនាទីជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងធ្លាប់កាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃក្នុងរដ្ឋាភិលបាលនីតិកាលទី ៦ នៃរដ្ឋសភា៕

























-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


