ព័ត៌មានជាតិ
កម្ពុជានិងថៃឯកភាពគ្នារំកិលព្រំដែនលេខ៥៨និង៥៩ទៅទីតាំងដើមពិតប្រាកដវិញ
អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលោក ស្រ៊ឺ បូរ៉ា បានបញ្ជាក់ថានាពេលខាងមុខកម្ពុជានិងថៃនឹងរំកិលព្រំដែនលេខ៥៨ និង៥៩ នៅព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ទៅកាន់ទីតាំងដើមពិតប្រាកដវិញក្រោយរកឃើញថាបង្គោលទាំងពីរនេះមិនស្ថិតនៅទីតាំងដើមនោះទេ។

ក្នុងកិច្ចពិភាក្សាពិសេសស្ដីពីការបោះបង្គោលព្រំដែនបណ្ដោះអាសន្នដែលចេញផ្សាយនៅចុងសប្ដាហ៍នេះលោក ស៊្រឺ បូរ៉ា មិនបានបញ្ជាក់ពីមូលហេតុអ្វីដែលបង្គោលទាំងពីរនេះត្រូវបានបោះខុសទីតាំងដើមនោះទេក្នុងពេលដែលរកឃើញក្នុងឆ្នាំ២០០៨នោះ។ លោកបញ្ជាក់ថាបង្កោលលេខ៥៨ និង៥៩ ដែលកំពុងមានបច្ចុប្បន្នគឺមិនស្ថិតក្នុងទីតាំងដើមទេ។
លោកថា៖ «ភាគីទាំងពីរបានឯកភាពដាំជាបង្កោលបេតុងរាងធំដែរចំនួន២បង្គោលលើដីជាក់ស្ដែងចំទីតាំងដើមពិតប្រាកដមិនមែននៅទីតាំងដែលមានបង្គោលរាល់ថ្ងៃលេខ៥៨ និង៥៩ទេបាទ។ ហើយនាថ្ងៃខាងមុខនេះគឺយើងឯកភាពគ្នារំកិលទីតាំងដែលមានបង្គោលបច្ចុប្បន្នហ្នឹងប៉ុន្ដែមិនស្ថិតចំទីតាំងដើមដើម្បីយកមកដាក់ចំទីតាំងដែលយើងឯកភាពគ្នាឡើងវិញ»។
លោកបញ្ជាក់ថាការពិនិតបង្គោលព្រំដែននេះគឺធ្វើឡើងដោយយោងតាមឯកសារបារាំង-សៀម ឆ្នាំ១៩០៤ ឆ្នាំ១៩០៧ ព្រមទាំងកំណត់ហេតុបោះបង្គោលព្រំដែនឆ្នាំ១៩០៨-១៩០៩ និងឆ្នាំ១៩១៩-១៩២០ ដែលជាឯកសារអន្តរជាតិទទួលស្គាល់ជាផ្លូវការ។

កម្ពុជានិងថៃ បានសម្រេចក្នុងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នលេខ ៥២ ដល់៥៩ លើផ្ទៃដីប្រវែងជាង៨គីឡូម៉ែត្រ នៅខេត្តបាត់ដំបង កម្ពុជា ជាប់ខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅ។ គិតរហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ក្រុមការងារបានបោះបង្គោលបណ្ដោះអាសន្នបាន១៦៦បង្គោលរួចហើយ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


