ព័ត៌មានជាតិ
ផ្លូវការ ! អ្នកនាំពាក្យក្រសួងព័ត៌មានលម្អិតបន្ថែមជុំវិញពាក្យចចាមអារ៉ាមបើកវេបសាយ TVFB ឡើងវិញ
លោក សុវណ្ណ រិទ្ធី អតីតចាងហ្វាង TVFB បានស្នើសុំបើកគេហទំព័រសារព័ត៌មានថ្មីមួយទៀត ដោយដាក់ឈ្មោះ ស្រដៀងទៅនឹងឈ្មោះស្ថាប័នចាស់ថា St-tvsb ដែលជាឈ្មោះវេបសាយថ្មី ឈរឈ្មោះ ដោយម្តាយរបស់លោក។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្រសួងបានអនុញ្ញាតឲ្យបើកគេហទំព័រព័ត៌មានថ្មី ស្រដៀងទៅនឹងឈ្មោះមុន គឺ st-tvfb.com ប៉ុន្តែអគ្គនាយកមិនមែនជា សុវណ្ណ រិទ្ធីនោះទេ តែជាម្តាយរបស់លោក។

លោក សុវណ្ណ រិទ្ធី ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី ៥ ដើមខែតុលា ឆ្នាំមុន បន្ទាប់ពីតុលាការកាត់ឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះ ប៉ុន្តែតម្រូវឲ្យអនុវត្តចំនួន ៥ ខែ និង២៨ ថ្ងៃចំណែកទោសនៅសល់ត្រូវព្យួរធម្មតា ក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
លោកត្រូវបានសមត្ថកិច្ច ចាប់ខ្លួននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ក្រោមបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រ ៤៩៥ ពាក់ព័ន្ធនឹងការសរសេរលើហ្វេសប៊ុកដោយស្រង់ពាក្យសម្តីសម្ដេច ហ៊ុន សែន ដែលបាននិយាយថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។
ក្រោយការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់លោក ដោយ មិនអនុញ្ញាតឲ្យគេហទំព័រ និងមជ្ឈមណ្ឌលផ្សព្វផ្សាយឈ្មោះ ធី.វី.អេហ្វ.ប៊ី TVFB បើកដំណើរការតទៅទៀត៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


