Connect with us

ព័ត៌មានជាតិ

ខែមករា ​៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ​ទទួល​បាន​អ្នក​មក​ចុះឈ្មោះ​ស្វែងរក​ការងារ​ជាង​៣​ពាន់​នាក់

បានផុស

នៅ

ពេញ​មួយ​ខែ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រេចបាន​សមិទ្ធផល​គួរឱ្យកត់សម្គាល់​លើ​កិច្ចការ​ស្វែងរក​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា ក្នុងនោះ​ក្រសួង​ទទួលបាន​អ្នក​មក​ចុះឈ្មោះ​ស្វែងរក​ការងារ​មាន​ចំនួន ៣២៣៥​នាក់​ក្នុង​ខែមករា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ក៏បាន​ផ្គូផ្គង និង​បញ្ជូន​អ្នកស្វែងរក​ការងារ​ទៅឱ្យ​និយោជក​ចំនួន​២៤៤២​នាក់​និង​ជួយ​អ្នកស្វែងរក​ការងារ​ទទួល​បានការ​ងារ​ធ្វើបាន​ចំនួន ៤៨៦​នាក់​ក្នុង​ពេញ​មួយខែ​មករា ឆ្នាំ​២០២៤​នេះ ខណៈ​មកទល់​ខែកុម្ភៈ​នេះ​មាន​ពលរដ្ឋ​យុវជន បានមក​ដាក់ពាក្យ​រក​ការងារ​ធ្វើជា​បន្តបន្ទាប់​ហូរហែ​ផងដែរ​។

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានរៀបចំ​កម្មវិធី​ជាច្រើន​ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ឱកាស​ការងារ​ទៅដល់​ពលរដ្ឋ​ក្នុងនោះដែរ​មាន​ទាំង​ពិព័រណ៍​ការងារ​សម្រាប់​ដាក់​បង្ហាញ​ឱកាស​ការងារ​ជូន​សាធារណជន ថែមទាំង​មានកម្ម​វិធី​ពិព័រណ៍​ការងារ​ចល័ត រៀបចំ​សិក្ខាសាលា​ស្តីពី​ការណែនាំ​អាជីព​ការងារ និង​វិជ្ជាជីវៈ​សម្រាប់​សិស្ស​និស្សិត​នៅ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​សាកលវិទ្យាល័យ​ផងដែរ​។

​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤​កន្លងទៅនេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បានរៀបចំ​ឱកាស​ការងារ​ក្នុងស្រុក​ចំនួន មាន​ចំនួន ៣៥ ០៧៤ កន្លែង នៅ​ទូទាំងប្រទេស​។ យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ធ្វើការ​ទំនាក់ទំនង​ទៅកាន់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ​ទូរស័ព្ទ 077 23 23 78 ឬ 1297 សម្រាប់​ព័ត៌មាន​បន្ថែម ដើម្បី​ទទួលបាន​ឱកាស​ការងារ​សមរម្យ និង​ព័ត៌មាន​ទីផ្សារការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម