ព័ត៌មានជាតិ
អន្តរក្រសួងកំពុងពិចារណាកែសម្រួលរថយន្តដឹកកម្មករឈរទៅជារថយន្តមានកៅអីអង្គុយត្រឹមត្រូវដើម្បីសុវត្ថិភាព
អន្តរក្រសួងកំពុងពិចារណាជម្រើសរថយន្តដឹកកម្មករនិយោជិតដែលអ្នកបើកបររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរអាចកែសម្រួលទៅជារថយន្តមានកៅអីអង្គុយត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ប្រសើរជាងមុន។

ការពិចារណានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការធ្វើបច្ចុប្បន្នភាពរថយន្ដដឹកកម្មករ និងអ្នកបើកបរប្រចាំឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនដោយមានការចូលរួមពីលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត(ស.ផ.ក) លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

បើតាមលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត(ស.ផ.ក)បានឱ្យដឹងថាក្នុងកិច្ចប្រជុំនេះផងដែរ ក្រុមការងារ ស.ផ.ក បានធ្វើបទបង្ហាញ ស្ដីពី ជម្រើសការប្រើប្រាស់រថយន្ដដឹកកម្មករនិយោជិតដែលក្នុងនោះបានបង្ហាញពីចំនុចសំខាន់មួយចំនួនដូចជាបញ្ហាប្រឈមចំពោះការយករថយន្ដប្រភេទដឹកទំនិញមកដឹកកម្មករជម្រើសការប្រើប្រាស់រថយន្ដដឹកកម្មករដោយប្ដូររថយន្ដដឹកទំនិញដែលដឹកកម្មករឈរមកជារថយន្ដដឹកអ្នកដំណើរដោយកែច្នៃកៅអីអង្គុយដូចគំរូ ប.ស.ស. ដើម្បីទទួលបាននូវសុវត្ថិភាព ផាសុកភាព និងកាត់បន្ថយហានិភ័យដែលបង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលដឹកកម្មករនិយោជិតកន្លងមក។

លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ករណីរថយន្តដឹកកម្មករនេះក្រសួងកំពុងពិចារណារកវិធីសាស្រ្តផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់រថយន្តក្រុង
ដូចជាសហការជាមួយក្រុមហ៊ុនក្នុងការផលិតរថយន្តដឹកកម្មករក្នុងស្រុក ឬនាំចូលរថយន្តមានគុណភាពនិងតម្លៃសមរម្យ
ឬសហការជាមួយធនាគារសម្រាប់ផ្តល់កម្ចីមានការប្រាក់ទាបដើម្បីឱ្យម្ចាស់រថយន្តមានលទ្ធភាពមកប្រើរថយន្តក្រុងជំនួសវិញ។លោកបានបន្តថា បច្ចុប្បន្ននេះសមាគមអ្នកបើកបររថយន្តដឹកកម្មករនិយោជិតមានសមាជិកចំនួន ៣១១៤នាក់ដែលភាគច្រើនជារថយន្តប្រភេទដឹកទំនិញផ្សារដែកឱ្យកម្មករនិយោជិតឈរដែលមិនមានសុវត្តិភាពដល់កម្មករ។

គួរបញ្ជាក់ថា ឆ្នាំ២០២៣មានកម្មករជួបគ្រោះថ្នាក់ការងារនិងគ្រោះថ្នាក់ចរាចរណ៍ចំនួន១៣៤៧៤ករណីដោយមានជនរងគ្រោះសរុប១៤៣១២នាក់ស្រី៧៣៩៨នាក់បើធៀបទៅនឹងឆ្នាំមុនឃើញថាមានការថយចុះប្រមាណ៤%៕
អត្ថបទ៖ សំអឿន

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


