ព័ត៌មានជាតិ
រថយន្តដឹកកម្មករជិត ២ពាន់គ្រឿង នឹងត្រូវកែលម្អឱ្យក្លាយជារថយន្តមានផាសុកភាព និងសុវត្ថិភាព ត្រឹមដំណាច់ឆ្នាំ២០២៧
រថយន្តប្រភេទដឹកទំនិញដឹកកម្មករឈរប្រមាណជិត ២ពាន់គ្រឿង នឹងត្រូវកែលម្អឱ្យទៅជារថយន្តមានផាសុកភាព និងសុវត្ថិភាព នៅត្រឹមដំណាច់ឆ្នាំ២០២៧ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)។

ក្នុងពិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត” នៅរោងចក្រ SUNFAIR GARMENT ក្នុងភូមិសាស្ត្រខេត្តកណ្តាល កាលពីថ្ងៃទី២២ សីហា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានលើកឡើងថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពជាងមុន យ៉ាងយូរត្រឹមឆ្នាំ២០២៧ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់កម្មករនិយោជិត ឱ្យនៅកម្រិតទាបបំផុត។

លោកបណ្ឌិត បន្តថា ដើម្បីអនុវត្តឱ្យស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានរៀបចំពង្រីកវិសាលភាពការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា ស្តីពី ការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព។
ក្នុងនោះក្រុមការងារ ស.ផ.ក នៃ ប.ស.ស. បានពង្រីកការអនុវត្តផែនការនេះចំពោះរាជធានី-ខេត្ត ចំនួន១៦ ដែលមានអត្រាប្រមូលផ្តុំទៅដោយរោងចក្រ និងសហគ្រាស ព្រមទាំងមានបរិមាណកម្មករនិយោជិតកំពុងធ្វើដំណើរតាមរថយន្តច្រើនជាងគេ សំដៅកែលម្អរថយន្តប្រភេទដឹកទំនិញដឹកកម្មករឈរសរុប ១៨២៤គ្រឿង ឱ្យទៅជារថយន្តមានផាសុកភាព និងសុវត្ថិភាព សម្រាប់ដឹកកម្មករនិយោជិត នៅត្រឹមដំណាច់ឆ្នាំ២០២៧ ខាងមុខ។
គួរបញ្ជាក់ថា តាមការចុះធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ២០២៤ កន្លងទៅ មានរថយន្តដឹកកម្មករនៅទូទាំងប្រទេសសរុបចំនួន ៣ ៣៣២ គ្រឿង ក្នុងនោះមានរថយន្តដឹកកម្មករប្រភេទដឹកអ្នកដំណើរចំនួន ១១២៩ គ្រឿង ដែលមានការផ្លាស់ប្តូរស្របតាមបទដ្ឋានបច្ចេកទេស និងមានផាសុកភាព៕ អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


