ព័ត៌មានជាតិ
កម្មករនិយោជិតសប្បាយចិត្ត និងអរគុណរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកថ្លៃធ្វើដំណើរអំឡុងពេលមានវិបត្តិប្រេងឥន្ទនៈជាសកល
កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងការបូបសប្បាយចិត្ត និងអរគុណរដ្ឋាភិបាល ដែលជួយឱ្យមានការផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្ន ២,៥០ ដុល្លារអាម៉េរិកក្នុងមួយខែបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត។

អ្នកស្រី មន ធីតា កម្មការិនីរោងចក្រ សេឌូណូ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនាថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះមានសារៈសំខាន់ណាស់សម្រាប់ជីវភាព របស់កម្មករនិយោជិតត្បិតចំនួនទឹកប្រាក់មិនច្រើន តែតួលេខនេះអាចទទួលយកបាន ហើយវានឹងក្លាយជាចំណូលប្រចាំខែថ្មីបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ខ្លួនបន្ថែមពីលើអត្ថប្រយោជន៍ផ្សេងៗទៀតដែលកំពុងទទួលបានស្រាប់។
អ្នកស្រីនិយាយថា «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត និយាយទៅពេលបានជួយលុយន្ថែមចឹងទៅ យើងវាបានជួយកាត់បន្ថយថ្លៃចំណាយ ព្រោះឥឡូវសាំងថ្លៃ អីៗឡើងថ្លៃ ពេលបានអាហ្នឹងមកថែមទៀតនិយាយទៅថ្លៃចំណាយរបស់យើងមិនសូវពិបាក។ ទោះមានការលំបាកប្រទេសជាតិយ៉ាងណាក៏ដោយ រដ្ឋាភិបាលគាត់អត់ដែលភ្លេចកម្មករ និងប្រជាជនទេ» ។

ស្រដៀងគ្នានេះ អ្នកស្រី ឈា ផល្លា កម្មការិនីរោងចក្រ សេឌូណូ ម្នាក់ទៀត ប្រាប់ថា៖ «លឺដំណឹងថាអ៊ីចឹង គឺសប្បាយចិត្ត ហើយត្រេកអរចំពោះរាជរដ្ឋាភិបាល ក៏ដូចជាថៅកែដែលគាត់មានទឹកចិត្តជួយកម្មករកម្មការិនីទាំងអស់ ទោះបីស្ថិតក្នុងស្ថានភាពពិបាកដែលប្រេងសាំងឡើងថ្លៃក៏ដោយ»។
ចំណែកកម្មការិនីម្នាក់ទៀត គឺអ្នកស្រី ចិត្ត លីណា មើលឃើញថា ការផ្តល់ប្រាក់សោហ៊ុយនេះ នឹងក្លាយជាបង្អែកថ្មីមួយទៀតសម្រាប់កម្មករនិយោជិត ហើយវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្មករនិយោជិតនៅកម្ពុជា។

អ្នកស្រីលើកឡើងថា «មានអារម្មណ៍រំភើបសប្បាយរីករាយ ពីព្រោះការផ្តល់ប្រាក់សោហ៊ុយនេះនឹងជួយកាត់បន្ថយការចំណាយរបស់កម្មករទាំងអស់គ្នា សារៈសំខាន់សម្រាប់ខ្ញុំជួយកាត់បន្ថយចំណាយរបស់ខ្ញុំ ការធ្វើដំណើរ ថ្លៃផ្ទះជួល»។

គួរបញ្ជាក់ថា ក្រោយមានអនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយអង្គប្រជុំបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាម៉េរិកក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលក្រុមហ៊ុន រោងចក្រ សហគ្រាសកំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រែងឥន្ទនៈ វិលមករកភាពប្រក្រតីវិញ៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


