ព័ត៌មានជាតិ
ក្រសួងកិច្ចការនារីប្រកាសជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២១
ក្រសួងកិច្ចការនារីសូមជូនដំណឹងដល់និស្សិត និងសាធារណជនបានជ្រាបថា សម្រាប់ឆ្នាំ២០២១នេះក្រសួងនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌថ្មី ប្រភេទកចំនួន២០កន្លែងឲ្យចូលបម្រើការងារនៅតាមអង្គភាពនានាចំណុះឲ្យក្រសួងកិច្ចការនារីទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
ក្រសួងបានបន្តថា ចំពោះលក្ខខណ្ឌជ្រើសរើសបេក្ខជនត្រូវមានសញ្ជាតិខ្មែរមានអាយុច្រើនបំផុត៣៥ឆ្នាំសម្រាប់អ្នកមានសញ្ញាប័ត្របរិញ្ញាបត្រនិងត្រូវមានអាយុច្រើនបំផុត៤០ឆ្នាំ សម្រាប់អ្នកដែលមានសញ្ញាប័ត្របរិញ្ញាបត្រជាន់ខ្ពស់។
ក្រសួងបានបន្តទៀតថា ចំពោះបេក្ខជនមានសញ្ញាប័ត្របណ្ឌិតត្រូវបានលើកលែងលក្ខខណ្ឌអាយុហើយបេក្ខជនទាំងពីរភេទត្រូវមានទីលំនៅពិតប្រាកដក្នុងរាជធានីភ្នំពេញ ខេត្តដែលខ្លួនមានបំណងដាក់ពាក្យប្រឡងចូលបម្រើការងារលើកលែងតែទីស្តីការក្រសួងកិច្ចការនារី។

ក្រសួងបានបញ្ជាក់ថា បេក្ខជនទាំងពីរភេទដែលបានប្រឡងជាប់ជាស្ថាពរហើយលិខិតថ្កោលទោសបញ្ជាក់ថា មានទោសនិងលិខិតបញ្ជាក់សុខភាពថាមានជំងឺរ៉ាំរ៉ៃ មិនអាចព្យាបាលបានគឺត្រូវឲ្យធ្លាក់ដោយស្វ័យប្រវត្តិ។
ទន្ទឹមនឹងនេះ ក្រសួងផ្ដល់អាទិភាពលើកទឹកចិត្តចំពោះបេក្ខជនជាជនជាតិដើមភាគតិចស្ត្រីនិងជនពិការនិងផ្តល់អាទិភាពលើកទឹកចិត្តចំពោះមន្ត្រីជាប់កិច្ចសន្យាក្រសួងកិច្ចការនារីដែលបានបម្រើការងារចាប់ពី៥ឆ្នាំឡើងទៅ។
ក្រសួងបានបន្ថែមថា ចំពោះវិញ្ញាសាប្រឡងរួមមានវិញ្ញាសាចំណេះដឹងទូទៅ វិញ្ញាសាវិស័យកិច្ចការនារី និងវិញ្ញាសាភាសាអង់គ្លេសនិងចំណេះដឹងកុំព្យូទ័រ។
ចំពោះការទទួលពាក្យប្រឡងចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះតទៅរៀងរាល់ម៉ោងធ្វើការនិងឈប់ទទួលពាក្យនៅថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១ និងកាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមេសាឆ្នាំ២០២១ខាងមុខ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


