ព័ត៌មានជាតិ
មេដឹកនាំកម្ពុជាអះអាងថា សហគ្រាស SME ជាមូលដ្ឋានគ្រឹះបង្កើតការងារ ៧០% ជំរុញសេដ្ឋកិច្ចឲ្យរឹងមាំ
ប្រមុខដឹកនាំកម្ពុជាឲ្យយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម ខណៈសហគ្រាសនេះគឺជាឆ្អឹងខ្នងជំរុញដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍នៅរសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលដៅរបស់រដ្ឋាភិបាលនីតិកាលទី ៧ ធ្វើយ៉ាងណាជំរុញបង្កើតការងារឲ្យបានច្រើនដល់ពលរដ្ឋ ជាមួយការដាក់ចេញគោលនយោយបាយអភិវឌ្ឍសេដ្ឋកិច្ចប្រកបចិរភាព និងភាពធន់។

ប្រទេសរីកចម្រើនទាល់តែចំណូលប្រជាជនម្នាក់កើនដល់ចំណុចមួយ។ ក្រៅពីបង្កើតការងារ ហើយការងារនោះអាចទាញចំណូលបានខ្ពស់ទើបមាននិរន្តភាពនិងភាពធន់។
សម្តេចបានលើកឡើងពីការគាំទ្រដល់ដំណើរការសហគ្រាស SME ដែលជាគ្រឹះសម្រាប់ការបង្កើតការងារ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
សម្តេចថា ប្រទេសអ្នកមាន ៩៥% គ្របដណ្ដប់ដោយសហគ្រាសខ្នាតតូចនិងមធ្យម ខណៈសហគ្រាសបែបនេះនៅកម្ពុជាមានជាង ៩៩%។
សហគ្រាស SME ជាមូលដ្ឋានបង្កើតការងារ ដែលចាំបាច់ត្រូវមានការគាំទ្រនិងការយកចិត្តទុកដាក់។ បច្ចុប្បន្ននេះភាគរយនៃការផ្តល់ការងារក្នុងប្រទេសជាង ៧០% បានពីសហគ្រាស SME។ ការដាក់ចេញយន្តការបង្កើតការងារឲ្យបានច្រើនគឺត្រូវមើលលើសហគ្រាស SME នេះ។ នេះបើតាមប្រមុខដឹកនាំកម្ពុជា។
សម្តេចបន្តថា គោលដៅត្រូវធ្វើយ៉ាងម៉េចរៀបចំចងក្រង និងយកចិត្តទុកដាក់ជួយដល់សហគ្រាសនិងអង្គភាពសេដ្ឋកិច្ចនៅក្រៅប្រព័ន្ធឲ្យចូលក្នុងប្រព័ន្ធ។
បើតាមប្រមុខដឹកនាំកម្ពុជា ដើម្បីជួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវដឹងថាគាត់នៅណា? ដើម្បីឲ្យដឹងថា មីក្រូនិងសហគ្រាសធុនតូចនិងមធ្យមមានអីខ្លះ នៅណាខ្លះ ដើម្បីទាញឲ្យចូលក្នុងប្រព័ន្ធ។
រដ្ឋាភិបាលបានដាក់ចេញគោលនយោយបាយក្នុងការជួយគាំទ្រសហគ្រាស SME និងអង្គភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការលើកទឹកចិត្តនិងការអនុគ្រោះពន្ធផ្សេងៗ ដែលជាគោលដៅដើម្បីបង្កើតកម្លាំងសរុបរួមលើការអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ច។
បើតាមជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ក្រសួងផែនការបានបង្ហាញថា បច្ចុប្បន្ននៅកម្ពុជាមានអង្កភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណជាង ៧៥ ម៉ឺនមូលដ្ឋាន ខណៈសហគ្រាសដែលចុះបញ្ជីក្នុងប្រព័ន្ធមានជាង ៤ ម៉ឺន ៤ ពាន់មូលដ្ឋាន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


