ព័ត៌មានជាតិ
កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកម្ពុជា
កំពូលតារាចម្រៀងប្រចាំផលិតកម្ម GALAXY NAVATRA ឧកញ៉ា ព្រាប សុវត្ថិ បានគាំទ្រចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលកើតមាននៅកម្ពុជា។

កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ បានយល់ឃើញថា គ្រឿងញៀនបំផ្លាញអ្នកប្រើប្រាស់ផ្ទាល់ បំផ្លាញសេចក្ដីសុខ គ្រឿងញៀនបំផ្លាញគ្រួសារ គ្រឿងញៀនបណ្ដាលឱ្យបាត់បង់សេចក្ដីសុខ គ្រឿងញៀនបំផ្លាញសង្គមជាតិ។ ដោយហេតុថាគ្រឿងញៀនជាសារធាតុមួយដ៏អាក្រក់បែបនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏បានអំពាវនាវឱ្យយុវជនត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ក៏បានអំពាវនាវឱ្យពលរដ្ឋ និងយុវជន ត្រូវជៀសវាងពីការប្រើប្រាស់គ្រឿងញៀន និងឆ្លើយថាទេចំពោះគ្រឿងញៀន ដើម្បីសេចក្ដីសុខ និងសុភមង្គលរបស់ប្រទេសកម្ពុជា។
គួរឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបង្ក្រាបគ្រឿងញៀនដ៏ម៉ឺងម៉ាត់ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទ លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ក្នុងករណីរកឃើញថាមន្ត្រីទាំងនោះមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ បន្ថែមពីនេះ សម្ដេចធិបតី បានបញ្ជាក់ថា ការអនុវត្តទណ្ឌកម្មខាងវិន័យបែបនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ ជាធរមានឡើយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


