ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសលិចតិនស្តាញ មកដល់កម្ពុជាដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
ក្រសួងការបរទេសរបស់កម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី Dominique Hasler រដ្ឋមន្រ្តីការបរទេស អប់រំ និងកីឡា នៃប្រទេសលិចតិនស្តាញ បានអញ្ជើញមកដល់រាជធានីភ្នំពេញប្រកបដោយសុវត្ថិភាព ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការនៅកម្ពុជា។

តាមការគ្រោងទុក លោកស្រី Dominique Hasler នឹងជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ដើម្បីពិភាក្សាលើវិស័យនានានៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម។ រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃបុរីក្សត្រលិចតិនស្តាញ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
ជាមួយគ្នានេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកស្រី Dominique Hasler នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រី ក៏នឹងអញ្ជើញចុះពិនិត្យគម្រោងនានាដែល គាំទ្រដោយការិយាល័យអភិវឌ្ឍន៍លិចតិនស្តាញនៅកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី Dominique Haster នៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សំដៅជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
គួរឱ្យដឹងថា ប្រទេសលិចតិនស្តាញ គឺជាប្រទេសអឺរ៉ុបតូចមួយនៅតំបន់ជួរភ្នំអាល់ (Alps) នៅចន្លោះប្រទេសអូទ្រីស និងប្រទេសស្វីស៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


