ព័ត៌មានជាតិ
ក្រសួងការងារដាក់ចេញសេវាកម្មសំខាន់ៗចំនួន១៧ តាមប្រព័ន្ធអនឡាញដើម្បីជួយសម្រួលដល់វិស័យឯកជន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើទំនើបកម្មកម្មវិធីកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារសំខាន់ៗចំនួន១៧ប្រភេទនៅលើប្រព័ន្ធអ៊ីនធើណែតដើម្បីសម្រួលដល់វិស័យឯកជនឱ្យមានភាពងាយស្រួល និងតម្លាភាពដែលស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ច និងការគ្រប់គ្រងវិស័យអប់រំបណ្តុះបណ្តាលតាមបច្ចេកវិទ្យាឌីជីថល។
បើតាមក្រសួងការងារ ក្នុងកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារចំនួន១៧ នោះមានដូចជា ទី១ ការចុះបញ្ជិការសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស។ ទី២ ការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំសហគ្រាស។ ទី៣ ការចុះបញ្ជិកាសៀវភៅបើកប្រាក់/ផ្តល់លិខិតអនុញ្ញាតបើកប្រាក់តាមប្រព័ន្ធកុំព្យូទ័រ។ ទី៤ ការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស។ ទី៥ការបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទាកម្មករនិយោជិតខ្មែរ។ ទី៦ការផ្តល់សៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ។ ទី៧ បច្ចុប្បន្នភាពទិដ្ឋាការ «ចូល»លើសៀវភៅការងារ។ ទី៨ បច្ចុប្បន្នភាពទិដ្ឋាការ «ចេញ»លើសៀវភៅការងារ។ ទី៩ ការផ្តល់ទុតិយតាសៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ។ ទី១០ ការចេញលិខិតទទួលស្គាល់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក។ ទី១១ ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង។ ទី១២ ការចុះបញ្ជិការសៀវភៅបញ្ជីចុះនាមក្មេង។ ទី១៣ ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស ធ្វើការបន្ថែមម៉ោង។ ទី១៤ ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស ធ្វើការនៅថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍។ ទី១៥ ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស ធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យដែលមានប្រាក់ឈ្នួល។

ទី១៦ ការផ្តល់លិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ។ ទី១៧ ការហ្វឹកហ្វឺនកូនជាង/កម្មសិក្សា ការផ្លាស់ប្តូរសៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរពីទម្រង់ចាស់មកទម្រង់ថ្មី។

ទន្ទឹមនឹងនេះតាមរយៈគេហទំព័រផ្លូវការរបស់ក្រសួង ក៏បានបញ្ជាក់ជូនដល់សាធារណជន ប្រជាពលរដ្ឋអាចទាក់ទងទៅកាន់លេខ១២៩៧ និងតាមរយៈអ៊ីម៉ែល [email protected] ក្នុងករណីមានចម្ងល់ និងត្រូវការជំនួយផងដែរ។
គួរបញ្ជាក់ផងដែរថា ការធ្វើទំនើបកម្ម កម្មវិធីកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារចំនួន១៧នេះគឺស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨ ក៏ដូចជាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដើម្បីធ្វើទំនើបកម្មលើវិស័យការងារដោយសម្រួលទៅដល់អ្នកវិនិយោគសម្រាប់ប្រតិបត្តិការអាជីវកម្មក្នុងគោលបំណងរក្សាអ្នកវិនិយោគិនដែលមានស្រាប់ និងទាក់ទាញអ្នកវិនិយោគិនថ្មីៗនាពេលអនាគត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


