ព័ត៌មានជាតិ
បេក្ខជនជាង ២ពាន់នាក់ ចូលរួមប្រឡងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ
បេក្ខជនជាង ២ពាន់នាក់ បានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤នេះ ខណៈដែលក្របខណ្ឌត្រូវជ្រើសរើសមានចំនួនតែ ៣៣នាក់ តែប៉ុណ្ណោះ។ នេះបើតាមឲ្យដឹងពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។


ក្នុងពេលចុះត្រួតពិនិត្យការប្រឡង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយនាពេលនេះ មានបេក្ខជនចុះឈ្មោះចូលរួមប្រឡងប្រជែងចំនួន ២,៤៧៩នាក់ ដោយមានស្ត្រីចំនួន ១,១៩៩នាក់ និងមានព្រះសង្ឃចំនួន ១៤អង្គ ព្រមទាំងមានជនមានពិការភាពចំនួន ១៥នាក់ ផងដែរ ខណៈការជ្រើសរើសយកមានចំនួនតែ ៣៣នាក់ តែប៉ុណ្ណោះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រឡងប្រជែងនេះ គឺអនុវត្តទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ៣៧ ដែលបានដាក់ឲ្យប្រើប្រាស់នូវការជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយផ្អែកទៅលើនិយាមថ្មី។
ចំពោះការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារនៅក្នុងក្រសួង-ស្ថាប័នផ្សេងទៀត គឺផ្អែកទៅលើនិយាមថ្មី ដែលត្រូវបានបែងចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី ១. ដំណាក់កាលនៃការផ្សព្វផ្សាយឲ្យបានទូលំទូលាយ, ដំណាក់កាលទី ២. ដំណាក់កាលនៃការប្រឡងប្រជែង និងដំណាក់កាលទី ៣. ដំណាក់កាលនៃការកែវិញ្ញាសា។

សម្រាប់វិញ្ញាសាប្រឡងវិញ គឺមានមុខវិជ្ជាពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ, ក្រុមនីតិវិធីព្រហ្មទណ្ឌ, ច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ និងច្បាប់មួយចំនួនទៀត រួមទាំងការវិភាគបទល្មើស ចំណេះដឹងទូទៅ ភាសាអង់គ្លេស និងកុំព្យូទ័រ ផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ចំពោះការតាក់តែងវិញ្ញាសា គឺមិនខុសពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចំនួន ២ក្រសួងកន្លងទៅនោះទេ ពោលគឺត្រូវតាក់តែងភ្លាមៗ នៅថ្ងៃប្រឡងតែម្ដង។ «វិញ្ញាសានេះ គឺមានលោកគ្រូឧទ្ទេសចំនួន ៣ ដែលមានជំនាញច្បាស់លាស់ទៅលើអ្វី ដែលជាចំណុចទាំងអស់នេះ មកពីខាងអង្គភាពប្រឆាំងអំពើពុករលួយ ដែលគាត់បានមកជួបជុំគ្នាតាំងពីព្រឹក បានចាប់ផ្ដើមតាក់តែងវិញ្ញាសានៅក្នុងពេលតែមួយ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម ហ៊ុន ម៉ានី។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានឲ្យដឹងដែរថា នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ ក៏នឹងមានការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៩៩នាក់ ហើយនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤ខាងមុខ ក៏នឹងមានការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ៥២នាក់ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


