ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជំរុញដល់កុមារស្តាប់មិនឮ សូមកុំអស់សង្ឃឹម ត្រូវខំរៀនសូត្រ ក្លាយជាមនុស្សពូកែក្នុងសង្គម
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានជំរុញដល់កុមារមានបញ្ហាស្ដាប់ឮ កុំមានការអស់សង្ឃឹមក្នុងជីវិត ត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាមនុស្សពូកែនៅក្នុងសង្គមដូចមនុស្សទូទៅ។

ថ្លែងក្នុងទិវាការស្ដាប់ឮកម្ពុជា លើកទី ៧ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ចូរផ្លាស់ប្ដូរផ្នត់គំនិតៈ តស់ធ្វើឲ្យការថែទាំត្រចៀក និងការស្ដាប់ឮ ក្លាយជាការពិត ដើម្បីទាំងអស់គ្នា” នៅសួនសត្វសាហ្វារីភ្នំពេញ នាព្រឹកថ្ងៃទី ១០ មីនានេះ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាសហស្ថាបនិកអង្គការរក្សាកុមារ បានមានប្រសាសន៍ថា «ទិវាថ្ងៃនេះ មិនមែនជាថ្ងៃសោកសៅនោះទេ គឺជាទិវាសប្បាយរីករាយ ក្មួយៗ ត្រូវមើលស្អីដែលជាពន្លឺជីវិតរបស់យើ ធ្វើឲ្យជីវិតយើងកាន់តែល្អ ទោះបីជាមានការលំបាកក៏ដោយ និងត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតយើងក្លាយជាមនុស្សម្នាក់ដូចគេដូចឯងដែរ នៅក្នុងសង្គមក្មួយៗ អត់តែវិញ្ញាណមួយទេ តែនៅសល់វិញ្ញាណ ៤ ទៀត ដែលជាកម្លាំង នៃជីវិតរបស់យើង មួយទៀតដែលក្មួយមិនមាន គឺជាព្រហ្មលិខិតដែលចារមកហើយ អីចឹងក្មួយទទួលយកទៅ»។
លោកទេសរដ្ឋមន្ត្រី បានបន្តថា «អ្វីដែលខ្សោយ ក្មួយត្រូវទុកមួយឡែក ត្រូវខំប្រឹងប្រែង អ្វីដែលកន្លែងដែលយើងពូកែ ឲ្យកាន់តែខ្លាំងបន្ថែមទៀត។ កុំគិតពីរឿងអត់គិតក៏មិនចេញដែរ គិតយូរទៅកាន់តែលង់ទៅ ត្រូវគិតពីអ្វីដែលយើងមាន យើងមានវិញ្ញាណ ៤ ទៀត អាចពង្រឹងទៅជាខ្លាំងក្លាបាន។ វិញ្ញាណមួយទៀត យើងមិនអាចកែបានទេ តែយើងយកពេលវេលា កម្លាំង និងបញ្ញារបស់យើង យកទៅពង្រឹងអ្វីដែលយើងមាន ដល់ពេលមួយ យើងនឹងក្លាយជាមនុស្សមួយដែលគេទទួលស្គាល់នៅក្នុងសង្គម។ ក្មួយៗ កុំអស់សង្ឃឹម ជីវិតមានន័យ សំខាន់ក្មួយៗ ត្រូវខំរៀនធ្វើយ៉ាងម៉េចត្រូវបញ្ចេញអ្វីដែលខ្លួនឯងចង់និយាយ ចង់គិត ចង់បញ្ចេញ»។

បើតាម លោកស្រី សុខ វណ្ណសិកា នាយិកាប្រតិបត្តិអង្គការរក្សាកុមារ បានមានប្រសាសន៍ថា ទិវាការស្ដាប់ឮកម្ពុជា លើកទី ៧ ធ្វើឡើងដើម្បីបង្កើនការយល់ដឹង និងការចែករំលែកព័ត៌មានអំពីការស្ដាប់ឮ ដល់សាធារណជន និងអ្នកផ្តល់សេវាសុខាភិបាល។ ជាក់ស្តែង អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ៨០% នៃប្រជាជនលើពិភពលោក ដែលទាមទារថែទាំការស្ដាប់ឮ ពុំទទួលបានការថែទាំនោះទេ ដែលបញ្ហានេះ ត្រូវការថវិកាប្រមាណមួយទ្រីលានដុល្លារអាមេរិក ដើម្បីដោះស្រាយ។
លោកស្រី បានបន្តថា បញ្ហាស្ដាប់ឮ មិនមែនជាបញ្ហាដែលប៉ះពាល់តែសរីរាង្គកាយប៉ុណ្ណោះទេ តែវាក៏អាចបណ្ដាលឲ្យមានបញ្ហាផ្លូវចិត្ត ដោយសារការទទួលយកមិនបាននូវព័ត៌មាន និងឧបសគ្គក្នុងទំនាក់ទំនង។ ដូចនេះ គោលបំណង នៃទិវាស្ដាប់ឮសម្រាប់ឆ្នាំនេះ គឺផ្តល់នូវព័ត៌មានជាក់លាក់ សម្រាប់ជំរុញឲ្យសាធារណជន ក៏ដូចជាសង្គម និងរាជរដ្ឋាភិបាល យកចិត្តទុកដាក់លើការផ្តល់សេវា ថែទាំត្រចៀក និងការស្ដាប់ឮឲ្យមានបរិយាបន្នខ្ពស់។

លោកស្រី បានបន្តទៀតថា នៅក្នុងប្រទេសកម្ពុជា អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា បានចូលរួមជួយផ្តល់ការថែទាំការស្ដាប់ឮដល់អ្នកជំងឺប្រមាណ ២៥ ០០០ នាក់ តាំងពីឆ្នាំ ២០២០ មក។ ជាមួយគ្នានេះ អង្គការគ្រួសារថ្មី ដែលបានចូលរួមនៅក្នុងកម្មវិធី នាថ្ងៃនេះផងដែរ ក៏បានចូលរួមជួយដល់កុមារដែលមានបញ្ហាស្ដាប់ឮប្រហែល ៦៥០ នាក់ ដែលក្នុងនោះ ២០០ នាក់ នៅសាលាអប់រំ ពិសេសភ្នំពេញថ្មី និងមានកុមារនៅបណ្ដាសាលាផ្សេងៗ ទៀត រួមមាន សាលានៅច្បារអំពៅ សៀមរាប បាត់ដំបង និងកំពង់ចាម។
លោកស្រី បានបន្ថែមថា យ៉ាងណាមិញ តម្រូវការ នៃតម្ហែទាំការស្ដាប់ឮ ទាំងនៅតាមបណ្ដាគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានសុខាភិបាល នៅតែមានតម្រូវការបន្ថែមជាចាំបាច់ តាមតម្រូវការជាក់ស្ដែង ដើម្បីការការពារ ការថែទាំ និងការព្យាបាល ដែលគួរតែត្រូវបានចាត់ទុកថាជាតម្រូវការមូលដ្ឋាន និងចាំបាច់។

លោកស្រី បានបញ្ជាក់ថា ដូចនេះ ដើម្បីចូលរួមចំណែកលើកស្ទួយ លើកទឹកចិត្ត ក៏ដូចជាជួយផ្សព្វផ្សាយបន្ថែមអំពីការថែទាំការស្ដាប់ឮ អង្គការរក្សាកុមារ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ លោកជំទាវបណ្ឌិត ជា សិរី បានរៀបចំទិវាស្ដាប់ឮជារៀងរាល់ឆ្នាំ ដោយផ្តោតលើប្រធានបទផ្សេងៗ គ្នា ស្របតាមការកំណត់របស់អង្គការសុខភាពពិភពលោក។
គួរបញ្ជាក់ផងដែរថា ទិវាស្ដាប់ឮតែងត្រូវបានប្រារព្ធឡើងជាប្រចាំឆ្នាំនៅលើសកលលោក ដោយកំណត់យកថ្ងៃទី ៣ ខែមីនា ដែលអាចចូលរួមរៀបចំដោយ ក្រុមហ៊ុន អង្គការ សមាគម ឬ ស្ថាប័នរដ្ឋជាដើម៕
អត្ថបទ ៖ សំអឿន


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


