ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ គេបោកបាន ដោយសារអ្នកបោកប៉ិនរៀបគម្រោង ហើយពលរដ្ឋក៏លោភលន់ផងដែរ
អ្នកតាមដានព្រឹត្តិការណ៍សង្គម លោកបណ្ឌិត គិន ភា បានលើកឡើងថា ពលរដ្ឋត្រូវបានគេបោកប្រាស់បាន គឺដោយ សារតែអ្នកបោកបានរៀបគម្រោងបោកយ៉ាងហ្មត់ចត់ ហើយក៏ដោយសារតែប្រជាពលរដ្ឋលោភលន់ផងដែរ។

លោកបណ្ឌិត គិន ភា អ្នកតាមដានព្រឹត្តិការណ៍សង្គម និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ថា គេនិយាយថា ហេតុដែលប្រជាជនចាញ់បោកគេ មកពីពួកគាត់លោភលន់ ដោយលោកចាត់ទុកការនិយាយបែបហ្នឹង ក៏ប្រហែលជាមិនខុសដែរ ម្យ៉ាងដោយសារសម័យនេះ ជាសម័យឌីជីថលទៅហើយ ម៉េចមិនតាមដានព័ត៌មាន។
ត្រង់ន័យនេះ ត្រូវបានលោកបណ្ឌិត គិន ភា គូសរំលេចយ៉ាងដូច្នេះថា «បើសិនគិតឱ្យហួសពីហ្នឹង វាអាចមានកត្តាគួបផ្សំគ្នាច្រើន ពោល គឺអ្នកបោករៀបចំគម្រោងបោកយ៉ាងហ្មត់ចត់ ដើម្បីបោកប្រជាជន ហើយអាចមានខ្នងបង្អែកនៅក្រោយខ្នង ឬយកឈ្មោះ ឬរូបថតថ្នាក់ដឹកនាំ ឬបណ្ណវិភាគទានដល់រដ្ឋ ឬបក្ស ដើម្បីបង្កើត និងបង្កើនទំនុកចិត្តសាធារណជនទៀត តើពលរដ្ឋណាមិនជឿ»។ តែយ៉ាងណា បណ្ឌិត គិន ភា ក៏បានលើកឡើងពីកម្សោយរបស់ពលរដ្ឋ ដែលមានភាព លោភលាន់ខ្វះការពិចារណាគ្រប់ជ្រុងជ្រោយ ចង់បានផលដោយងាយស្រួលផងនោះ ដែលជាហេតុនាំឱ្យចាញ់បោកគេ។

ការលើកឡើងទាំងនេះពីសំណាក់លោកបណ្ឌិត គិន ភា គឺស្របពេលថ្មីៗនេះ មានឧកញ៉ាអចលនទ្រព្យមួយរូប ឈ្មោះ ឡេង ចាន់ណា កំពុងរងការចោទប្រកាន់ថា បានឆបោកប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងទិញដូរអចលនទ្រព្យ ខណៈបច្ចប្បន្ន ឧកញ៉ារូបនេះ ក៏ត្រូវបានចាប់ឃាត់ខ្លួន។
ជុំវិញបញ្ហានេះ ត្រូវបានបណ្ឌិត គិន ភា លើកឡើងចំៗពីការទទួលខុសត្រូវរបស់រដ្ឋចំពោះបញ្ហាទាំងនេះផងដែរ ដោយលោក លើកឡើងដូច្នេះថា «រដ្ឋក៏មានចំណែកដែរ ដែលបណ្ដែតបណ្ដោយឱ្យរឿងដដែលកើតឡើង ដោយគ្មានចំណាត់ការតឹងរ៉ឹងតាមផ្លូវច្បាប់ ធ្វើឱ្យពួកបោក គិតថា បោកបានជាប់ពន្ធនាគារយ៉ាងច្រើនមួយឆ្នាំ ពីរឆ្នាំ ចេញមកវិញសល់លុយរាប់លានដុល្លារ ហើយអាចសាងកេរ្តិ៍ឈ្មោះឡើងវិញដោយសារលុយ ព្រោះសាធារណជនខ្មែរឆាប់ភ្លេចណាស់»។

ទន្ទឹមនេះ លោកបណ្ឌិត ក៏រំលេចនូវតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានចំណែកទទួលខុសត្រូវផងដែរ ដែលមិនបានផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនូវរឿងដែលមានប្រយោជន៍ឱ្យបានទូលំទូលាយ ផ្សាយតែរឿងក្តៅមួយឆាវៗ ទាញការចាប់អារម្មណ៍ពីសាធារណជន ហើយមិនតាមដានការវិវត្តនៃសាច់ឱ្យបានចប់ចុងចប់ដើម។ ក្នុងន័យនេះ លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា៖ «អ្នកសារព័ត៌មាន និងសាធារណជនខ្មែរ ចាប់អារម្មណ៍រឿងក្តៅក្នុងបណ្តាញសង្គម មិនលើសពីរកន្លះខែ ទៅ៣អាទិត្យទេ ហួសពីហ្នឹង ត្រជាក់ល្ហឹមហើយ»៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា