Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត  ចំណាយថ្លៃវះកាត់ ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណង់ម្នាក់

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានចំណាយថ្លៃវះកាត់ ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណង់ឈ្មោះ ម៉ន រ៉ាវុធ អាយុ៣៤ ឆ្នាំ ដែលជួបគ្រោះថ្នាក់ធ្លាក់ពីលើអន្ទាកម្ពស់ ៧ម៉ែត្រ ក្នុងពេលកំពុងធ្វើការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយទទួលបានក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ធ្វើការវះកាត់ដកលលាដ៍ក្បាលសង្គ្រោះជីវិត ហើយដាក់លលាដ៍ក្បាលសិប្បនិម្មិត (Titanium cranioplasty) ជំនួសវិញ។

បច្ចុប្បន្ន បុរសជាជាងសំណង់មានអាការៈធូរស្បើយ ជាមួយនឹងអារម្មណ៍រំភើបរីករាយ ព្រមទាំងអរគុណជាអនេកចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត។

រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ ស្នាក់នៅ ហូបចុក និងថវិកា ២លានរៀលបន្ថែម ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម