ព័ត៌មានជាតិ
លោក ហែម វណ្ណឌី៖ ការអនុវត្តកិច្ចសន្យា និងជំនាញឯកទេស ជាគន្លឹះសម្រាប់ភាពប្រកួតប្រជែងវិស័យកសិអាហារ
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស ជាគន្លឹះសម្រាប់ភាពប្រកួតប្រជែងនៃវិស័យកសិអាហារ។

ក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា២០២៥ ក្រោមប្រធានបទ “ការផ្គត់ផ្គង់ទីផ្សារដើម្បីឆ្លើយតបនឹងកំណើនតម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញ៖ កាលានុវត្តភាពសម្រាប់វិស័យកសិអាហារនៅកម្ពុជា ” លោក ហែម វណ្ណឌី បានលើកឡើងថា វិស័យកសិកម្មនៅតែជាវិស័យគន្លឹះនៃសេដ្ឋកិច្ចកម្ពុជា។
លោកថា មនុស្សនៅតែត្រូវការទទួលទានអាហារ ប៉ុន្តែពួកគាត់មានការរំពឹងទុកកាន់តែខ្ពស់ថា អាហារដែលពួកគាត់ទទួលទានត្រូវតែមានគុណភាព និងសុវត្ថិភាព។ នេះជាបញ្ហាប្រឈម ហើយក៏ជាឱកាសសម្រាប់ការអភិវឌ្ឍវិស័យកសិអាហារដែលផ្តល់តម្លៃបន្ថែមខ្ពស់ផងដែរ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តស្តង់ដារ និងការធានាគុណភាព ថាជាមូលដ្ឋានគ្រឹះនៃភាពប្រកួតប្រជែង ព្រមទាំងភាពចាំបាច់នៃការប្រមូលផ្តុំ ដែលកសិករ និងសហគ្រាសផលិត អាចធានាចីរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីបំពេញលក្ខខណ្ឌតម្រូវជាក់លាក់របស់អ្នកទិញ។

លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានបន្ថែមថា ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេស លើវិស័យកសិអាហារ ការងារសំខាន់ពីរដែលត្រូវពង្រឹងគឺ ការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស ដែលកសិករផ្តោតលើការដាំដុះឱ្យត្រូវតាមស្តង់ដារ អ្នកកែច្នៃធានាថាការផលិតនិងការវេចខ្ចប់មានគុណភាព និងសុវត្ថិភាព ហើយការធ្វើទីផ្សារ លក់ និងចែកចាយ ត្រូវបានអនុវត្តដោយភ្នាក់ងារឯកទេស ក្នុងខ្សែច្រវាក់តម្លៃដែលមានភាពប្រទាក់ក្រឡាមួយ។
សូមជម្រាបថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា២០២៥ នេះត្រូវបានរៀបចំឡើងពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


