Connect with us

ព័ត៌មានជាតិ

បើកការណូតមកពីធ្វើបុណ្យជាប់​ហ្គែរ​បុកច្រាំងស្លាប់និងរបួសច្រើននាក់​

បានផុស

នៅ

មនុស្សម្នា​ក់បាន​ស្លាប់​និង៥​នាក់​ទៀតរងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ដោយមាន​កាណូត​មួយគ្រឿង​កំពុង​បើកបរ​ក្នុង​ទន្លេ​ជាប់ហ្គែរបុក​ច្រាំង​ឡើងគោកពេល​ត្រឡប់​មកពី​ធ្វើបុណ្យ​វិញ។​

ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​វេលា​ម៉ោង​១៣​និង​៣០ រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ ចំណុច​ក្បាល​កោះត្រែង​ព្រែក​កាត់​ ក្នុងស្រុក​កំពង់លែង​ឆ្លង ទៅ​ខេត្តកំពង់ឆ្នាំង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ប៉ាល់ ​ជឿន អធិការនគរបាល​ស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​តាមថា ​ជនរងគ្រោះ​បាន​បើក​កាណូត​ត្រឡប់​មកពី​ធ្វើបុណ្យ​វិញ តែដោយកាណូតជាប់​ខ្សែ​ហ្គែរ ធ្វើឲ្យអ្នកបើកមាន​ភាព​ស្លន់ស្លោ​រេ​ចង្កូត​ទៅបុកច្រាំង​បណ្តាលឲ្យ​បាក់​ដាច់​២​កំណាត់ ។​

អធិការ​នគរបាល​ស្រុក​កំពង់លែង​បាន​ឲ្យដឹងទៀតថា អ្នកបើកបរ​កាណូត​ដែលជា​ម្ចាស់កាណូត​ខាង​លើ​មាន ឈ្មោះ ភឿង សុភាព ភេទប្រុសអាយុ២៨​ឆ្នាំ រស់នៅ​ភូមិក្រង​ផ្តិល ឃុំប្រឡាយ​មាស បាន​បើក​បា​ឡា​ស្មាច់ ០១​គ្រឿងដែលមាន​ប្រវែង៧,៧០​ម៉ែត្រ ក្នុង​ទិសដៅពី​ឃុំប្រឡាយ​មាស ទៅ​កំពង់ ឆ្នាំង ដោយមាន​អ្នករួមដំណើរ​ចំនួន០៦​នាក់​

សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ដែល​បាន​ស្លាប់ ត្រូវបាន​ក្រុម​គ្រួ សារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី។ ដោយឡែក​អ្នករងរបួស​បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង៕

​អត្ថបទ​ ៖ ឈៀង ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម