Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រឹះស្ថាន​អប់រំ​ឯកជន​ថែមទៀត​

បានផុស

នៅ

​​លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បានមាន​ប្រ​សាសន៍​នៅព្រឹក​ថ្ងៃទី​២១ កម្ភៈ​នេះ​ថា​ ព្រឹត្តិការណ៍​សហគមន៍​២០​កម្ភៈ​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រឹះ​ស្ថាន​អប់រំ​ឯកជន​ថែម​មួយកម្រិត​ទៀត​ ដោយសារ​ចំនួន​សិស្ស​និស្សិត​ដែល​ចុះឈ្មោះ​ចូលរៀន​បាន​ធ្លាក់​ចុះ​រួចទៅហើយ​។​

លោក​បាន​បន្តថា​«​ជាការ​ធម្មតា​មកទល់​សព្វថ្ងៃ​នេះបើ​ធៀប​ឆ្នាំ​កន្លងទៅ​យើង​ទើបបានជាង​៦០​ភាគ​រយ​ប្លាយ​ទេ​សាលា​ខ្លះទៀត​អត់​ទាន​បាន​ប៉ុន្មាន​ផង​។ ​អីចឹង​វា​ប្រាកដ​ណាស់ថា​វា​បន្ត​ធ្លាក់ចុះៗ​ហើយ​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តទៀតថា​«​ករណី​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ចូល​សហគមន៍​រីក​រាលដាល​ហើយ​តាមរក​អ្នក​ពាក់ព័ន្ធ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពាក់ព័ន្ធ​ច្រើន​ទៀត​នោះ​វា​ប្រាកដ​ហើយ​មិនមាន​សិស្ស​និស្សិត​មក​ចុះឈ្មោះ​ចូលរៀន​តទៅទៀត​ទេ​។ ​អាណ្នឹង​យើង​ក៏​មិនដឹងថា​នឹង​ស្តីបន្ទោស​អ្នកណា​ដែរ​ដើម្បី​ការពា​សុ​វត្តិភាព​ព្រោះថា​ជីវិត​ធំ​ជាង​អ្វីៗ​ទាំងអស់​»​។​

​យ៉ាងណាក៏ដោយលោក​បាន​ជំរុញ​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​ត្រូវ​ជម្រុញ​ការផ្សព្វផ្សាយ​តា​ម​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​ក​និង​យូ​ធូប​ឲ្យ​បាន​ទូលំទូលាយ​ដល់​និស្សិត​បានដឹង​និង​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រសួងសុខាភិបាល​និង​រាជរដ្ឋាភិបាល​។​

លោក​បាន​បន្ថែមទៀតថា​ ពិសេស​ត្រូវអនុវត្ត​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ ១. ស្តង់ដា​ប្រតិបត្តិ (SOP) ២. ស្តង់ដា​EQA(9Standards, 73Indicators) ៣.កម្មវិធី​៖ OnlinePlus, Short CurriCulumn​ព្រោះថាស្តង់ដា​និង​កម្មវិធី និង​បទបញ្ជា មានតម្លៃ​ខ្លាំងណាស់រ​ម្រា​ប់​យើង​។​

លោក​បាន​បញ្ជាក់ថា​នៅក្នុង​បរិបទ​កូ​វីដ​១៩​កំពុង​វាយលុក​ក្នុង​ឆ្នាំ​២០២០ យើង​ពិតជា​លំបាកមិនដឹង​សោះ​ថា តើ​ត្រូវ​ដើរ​ផ្លូវ​ណា​? ស្ថានភាព​សេដ្ឋកិច្ច​គ្រឹះស្ថាន​កាន់តែ​លំបាក ស្ថានភាព​កូ​វីដ​កាន់តែ​រីក​រាលដាល​ក្នុង​ពិភពលោក និងភាព​ភ័យ​តក់ស្លុត​នៃ​កូ​វីដ​ក្នុងប្រទេស​។​

លោក​បាន​ឲ្យ​ដឹង​ទៀតថា​«​ស្រាប់តែ​ដើមខែ​កក្កដា ២០២០ មានការ​បង្ហាញ​ពី​ការអនុវត្ត​នូវ​ស្តង់ដា​ប្រតិបត្តិ​(SOP) ស៊ែ​តៗ​គ្នា​។ យើង​ក៏​ពិនិត្យមើលពិភាក្សា​ក្នុង​ក្រុម និង​មាន​អារម្មណ៍​សប្បាយ​ក្នុង​ចិត្ត​ថា ស្តង់ដា​ប្រតិបត្តិ​(SOP) នេះ​ពិតជា​ថ្នាំ​ទិព្វដែល​ព្យាបាល​នូវ​ជំងឺ​គ្រឹះស្ថាន​ឯកជន​ហើយ​នៅពេល​ដែល​លក្ខខណ្ឌ​នៃ​ការ​ថ្មី​ចូលរៀនឡើងវិញ​ក្នុង​ខែកញ្ញា​មកដល់ យើង បានរៀបចំ​ខ្លួន​ជាស្រេច ដើម្បី​ទទួលយក​នូវ​ស្តង់​នេះ​»​។​

​លោក​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា​ដូចនេះ​ស្តង់ដា​ប្រតិបត្តិ​(SOP) ពិតជា​មានតម្លៃ​ខ្លាំងណាស់​សម្រាប់​យើង​។ ហេតុនេះ សូម​ប្រកាន់​អោយ​ខ្ជាប់​ទោះ​មាន ឬ​គ្មាន​កូ​វីដ ក៏​យើង​នៅ​ប្រកាន់​អោយ​ខ្ជាប់​ដដែល​។ ស្តង់ដា​ប្រតិបត្តិ​(SOP)ជា​ថ្នាំ​ទិព្វ​របស់​ក្រសួង​អប់រំ យុវជន និង កីឡា​។​

​គួរបញ្ជាក់​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​៥៣៣​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន៤៧៣​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៦០​នាក់​។​ក្នុងចំណោម​៥៣៣​នាក់​នោះ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​៤៣​នាក់​ផងដែរ​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម