Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវ កម្មករ-និយោជិត ថែរក្សាសុខភាពឲ្យបានល្អ ខណៈប៉ុន្មានថ្ងៃនេះ អាកាសធាតុនៅកម្ពុជាក្ដៅខ្លាំង

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់ កម្មករ-និយោជិត ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ខណៈ​ប៉ុន្មាន​ថ្ងៃនេះ កម្ពុជា មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី ០៥ ខែ​មេសា ឆ្នាំ ២០២៤ នេះ តាមរយៈ​ទំព័រ​ហ្វេសប៊ុក លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សរសេរ​ថា ប៉ុន្មាន​ថ្ងៃនេះ កម្ពុជា មាន​អាកាសធាតុ​ក្តៅ​ខ្លាំង ដើម្បី​រក្សា​សុខភាព​កម្មករ-និយោជិត ក្នុង​ការ​ធ្វើ​ការងារ ៖ ១.និយោជក ត្រូវ​រៀបចំ​កន្លែង​ធ្វើ​ការងារ​ឲ្យ​មាន​ភាព​ត្រជាក់​សមរម្យ មាន​កង្ហារ និង​មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់។ ផ្គត់ផ្គង់​ទឹក​បរិភោគ​គ្រប់គ្រាន់​ដល់​កម្មករ-និយោជិត នៅ​កន្លែង​ការងារ និង​ត្រៀម​សម្ភារៈ​សង្គ្រោះ​ក្នុង​ករណី​មាន​ហេតុ​អ្វី​មួយ​កើតឡើង។ ២.កម្មករ-និយោជិត ត្រូវ​រក្សា​សុខភាព​ខ្លួន ដោយ​ពិសា​ទឹក​ឲ្យ​បាន​ច្រើន ពិសា​អាហារ​មាន​រសជាតិ និង​អនាម័យ ធ្វើដំណើរ​ត្រូវ​ពាក់មួក ឬ បាំង​ឆ័ត្រ ឬ មធ្យោបាយ​ផ្សេងៗ។ ក្នុង​ករណី​មាន​បញ្ហា​សុខភាព ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អ្នកគ្រប់គ្រង។

ជាមួយ​នោះ លោក កត្តា អ៊ន ក៏បាន​ជូនពរ​ដល់ កម្មករ-និយោជិត ទាំងអស់ សូម​មាន​សុខភាព​ល្អ សុភមង្គល និង​ជោគជ័យ​គ្រប់​កិច្ចការ។

គួរ​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី ០៥ មេសា នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី ៥ ខែ​មេសា ឆ្នាំ ២០២៤ ដោយក្នុងនោះ ៖ សម្ពាធ​ទាប​គ្របដណ្ដប់​មក​លើ​ឈូង​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្តាល នៃ​អាង​ទន្លេ​មេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង។ ស្ថានភាព​បែបនេះ នឹង​ធ្វើ​ឲ្យ ៖ ចាប់ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ៧ ខែ​មេសា ឆ្នាំ ២០២៤ ៖ ១.តំបន់​វាលទំនាប ៖ -សីតុណ្ហភាព​អប្បបរមា ២៦°C និង​សីតុណ្ហភាព​អតិបរមា ៣៧°C។ ខ្យល់​បក់​មកពី​ទិសអាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម ២ ម៉ែត្រ​/​វិនាទី។ តំបន់​ភាគ​ពាយ័ព្យ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី ១៥%។​ ២.តំបន់​ខ្ពង់រាប ៖ -សីតុណ្ហភាព​អប្បបរមា ២៣°C និង​សីតុណ្ហភាព​អតិបរមា ៣៧°C។ ខ្យល់​បក់​មកពី​ទិសបស្ចិម និង​ទិសនិរតី មាន​ល្បឿន​មធ្យម ៣ ម៉ែត្រ​/​វិនាទី។ តំបន់​ភាគ​ឧត្តរ និង​ពាយ័ព្យ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី ១០%។ ៣.តំបន់​មាត់សមុទ្រ ៖ -សីតុណ្ហភាព​អប្បបរមា ២៥°C និង​សីតុណ្ហភាព​អតិបរមា ៣៥°C។ ខ្យល់​បក់​មកពី​ទិសនិរតី​មាន​ល្បឿន មធ្យម ៣ ម៉ែត្រ​/​វិនាទី។ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី ១០%។ -​រលក​សមុទ្រ មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០ ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៥០ ម៉ែត្រ៕​

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម