ព័ត៌មានជាតិ
កសិករខេត្តបាត់ដំបងសម្រុកនាំដំឡូងមីស្រស់ ទៅលក់នៅថៃ ១ ថ្ងៃជាង ៦០០ តោន
ក្នុងរយៈពេល ១ ឆ្នាំចុងក្រោយនេះ កសិករនៅក្នុងខេត្តបាត់ដំបង បានសម្រុកនាំទិន្នផលដំឡូងមីស្រស់ចេញទៅលក់ក្នុងប្រទេសថៃ ខណៈឆ្នាំនេះ កសិករមិនបាននាំមើមដំឡូងមីស្ងួតទៅលក់ទេ។

លោក ខុន សារុំ កសិករ នៅស្រុកបាណន់ ក្នុងចំណោមកសិករដាំដំឡូងមីជាច្រើនផ្សេងទៀតបានប្រាប់ឲ្យ «កម្ពុជាថ្មី» ដឹងថា ឆ្នាំនេះក្រោយប្រមូលទិន្នផលដំឡូងមី លោកបានលក់មើមដំឡូងមីស្រស់ឈប់លក់ស្ងួតទៀតហើយ ព្រោះចំណាយថវិកាច្រើនសម្រាប់ជួលកម្លាំងពលករចិញ្ច្រាំបើទោះបីតម្លៃខុសគ្នា និងមើមស្រស់បន្តិចក៏ទូទាត់ទៅមិនចំណេញប៉ុន្មានទេ។
កសិកររូបនេះ បានរៀបរាប់ថា «ឆ្នាំនេះខ្ញុំបានចំណូលគួរសមដែរ ក្រោយពីបានលក់មើមដំឡូងស្រស់ អត់ពិបាករកអ្នកចិញ្ច្រាំ ដែលបានកាត់បន្ថយថវិកាច្រើន អ្នកផ្សេងទៀតក៏គឈប់លក់មើមស្ងួតដែរ ព្រោះវាខាតពេលហើយចំណាយថវិកាទៀត។ បើលក់មើមស្រស់ងាយស្រួល ហើយសល់ពេលសម្រាប់ដាំបន្ត»។
ទន្ទឹមនេះ មន្ត្រីនៃកសិកម្មខេត្ត លោក ហេង សិទ្ទ បានឲ្យ «កម្ពុជាថ្មី» ដឹងថា ការលក់មើមដំឡូងស្រស់របស់កសិករ ជាការចំណេញពេលវេលា និងកាត់បន្ថយការចំណាយថវិកាលើកម្លាំងចិញ្ច្រាំ។
លោកបន្តថា បើគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ មិនមានការនាំចេញមើមដំឡូងមីស្ងួតទៅលក់ឱ្យប្រទេសថៃទេ ហើយការប្រមូលទិន្នផលដំឡូងមីទៅលក់ឱ្យភាគីថៃ មានតែច្រកអន្តរជាតិ ភ្នំដី(គីឡូ ១៣)មួយប៉ុណ្ណោះ ក្នុងចំណោមច្រកនាំផលិផលកសិកម្មចំនួន៤។

មន្ត្រីរូបនេះ អះអាងថា «សម្រាប់មើមដំឡូងមីស្រស់ បាននាំចេញក្នុង ១ថ្ងៃចំនួន ៦០០តោន ហើយបើគិតត្រឹមថ្ងៃទី៣១ ខែមីនា ការនាំចេញមើមដំឡូងមីស្រស់ មានបរិមាណកសិផលសរុបចំនួន ១២៩,៧៥ តោន»។
«ច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី (គីឡូ១៣) មានទីតាំងនៅភូមិ គីឡូលេខ១៣ ឃុំសន្តិភាព ស្រុកសំពៅលួន ខេត្តបាត់ដំបង នៅទល់មុខច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌិន ស្ថិតក្នុងភូមិ ខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ នៃព្រះរាជាណាច ក្រថៃ»។ លោក ហេង សិទ្ទ បន្ថែមបែបនេះ។

អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


