ព័ត៌មានជាតិ
ត្រីមាសទី ១ ឆ្នាំនេះ ក្រសួងការងារ ស្វែងរកការងារធ្វើជូនដល់យុវជនបានជាង ១ ៦០០ នាក់
នៅត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្វែងរកការងារជូនដល់យុវជនឱ្យមានការងារធ្វើបានប្រមាណជាង ១ ៦០០ នាក់ ក្នុងចំណោមអ្នកចុះឈ្មោះរកការងារធ្វើជាង ៨ ០០០ នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៦ មេសា នេះថា រយៈពេល ៣ ខែ ឆ្នាំ ២០២៤ នេះ មានអ្នកចុះឈ្មោះរកការងារធ្វើចំនួន ៨ ១១៤ នាក់ ក្នុងនោះមានអ្នកទទួលបានការងារធ្វើចំនួន ១ ៦៤០ នាក់។
ជាមួយគ្នានេះដែរ ក្រសួង បានប្រមូលព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន ៩៦ ៥៦៤ កន្លែង ផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារធ្វើទៅឱ្យនិយោជកចំនួន ៨ ២០០ នាក់ អ្នកទទួលបានកន្លែងកម្មសិក្សាការងារចំនួន ៥៣ នាក់ ផ្តល់ការណែនាំ និងប្រឹក្សាយោបល់អំពីអាជីពការងារ និងវិជ្ជាជីវៈដល់អ្នកស្វែងរកការងារ សិស្ស និស្សិត ចំនួន ១៧ ៣៧៥ នាក់ រៀបចំវេទិកាការងារពិព័រណ៍ការងារថ្នាក់ជាតិខេត្តបានចំនួន ៤២ លើក ដែលមានអ្នកចូលរួមចំនួន ៥ ០៥៩ នាក់ មានអ្នកប្រើប្រាស់គេហទំព័រការងារចំនួន ៨៣៩ ១៣៤ លើក អ្នកទទួលការងារតាមរយៈទំព័រហ្វេសប៊ុកចំនួន ១២៣ ៨៦៩ នាក់ និងអ្នកប្រើប្រាស់សេវាតាមរយៈកម្មវិធីស្វែងរកការងារលើទូរស័ព្ទវៃឆ្លាតចំនួន ៤ ១៩១ នាក់។

លោក កត្តា អ៊ន បានបន្តទៀតថា តួលេខ ៣ ខែនេះ បើធៀបទៅនឹង ៣ ខែដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះអ្នកចុះឈ្មោះរកការងារធ្វើមានត្រឹមចំនួន ២ ៦១៦ នាក់ ក្នុងនោះមានអ្នកទទួលបានការងារធ្វើចំនួន ៥៧២ នាក់។ ប្រមូលព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន ២៥ ៥៧៣ កន្លែង ផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារធ្វើទៅឱ្យនិយោជកចំនួន ៥ ៣២៩ នាក់ អ្នកទទួលបានកន្លែងកម្មសិក្សាការងារចំនួន ៤១ នាក់ ផ្តល់ការណែនាំ និងប្រឹក្សាយោបល់អំពីអាជីពការងារ និងវិជ្ជាជីវៈដល់អ្នកស្វែងរកការងារ សិស្ស និស្សិត ចំនួន ៨ ៣៤៥ នាក់ រៀបចំវេទិកាការងារពិព័រណ៍ការងារថ្នាក់ជាតិខេត្តបានចំនួន ១៧ លើក ដែលមានអ្នកចូលរួមចំនួន ១ ៣៩៤ នាក់ មានអ្នកប្រើប្រាស់គេហទំព័រការងារចំនួន ១៦៨ ២៨៤ លើក អ្នកទទួលការងារតាមរយៈទំព័រហ្វេសប៊ុកចំនួន ២៨ ៩៥៣ នាក់ និងអ្នកប្រើប្រាស់សេវាតាមរយៈកម្មវិធីស្វែងរកការងារលើទូរស័ព្ទវៃឆ្លាតចំនួន ៦៣១ នាក់៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា