ព័ត៌មានជាតិ
ក្រសួងផែនការ នឹងរៀបចំសន្និបាតរយៈពេល២ថ្ងៃ ដោយពិធីបិទថ្ងៃទី៩ មេសា ក្រោមអធិបតីភាពសម្ដេចធិបតី
ក្រសួងផែនការ នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេល ២ថ្ងៃ ពោល គឺថ្ងៃទី៨ និងថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងផែនការ ដោយពិធីបិទសន្និបាតនេះ នឹងប្រារព្វឡើងក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតនេះ ព្រមទាំងដឹកនាំកិច្ចពិភាក្សាការងារ នាពេលកន្លងមក លើសមិទ្ធផលនិងវឌ្ឍនភាពការងាររបស់ក្រសួងផែនការ ព្រមទាំងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។ ដោយឡែក នៅថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតនេះ ដោយផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់ក្រសួងផែនការ សំដៅជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាបាវចនា និងជាមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបានចក្ខុវិស័យនៅកម្ពុជាឆ្នាំ២០៥០។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃសមិទ្ធផល និងវឌ្ឍនភាពការងារក្នុងក្រសួងផែនការឆ្នាំ២០២៣ ដោយឆ្លុះបញ្ចាំងឱ្យឃើញចំណុចខ្លាំង បញ្ហាប្រឈម ក្នុងវិស័យផែនការ ស្ថិតិ និងប្រជាជន និងអភិវឌ្ឍន៍ ដែលត្រូវបន្តពង្រឹង និងកែលម្អឱ្យប្រសើរឡើង ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២៤ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


