Connect with us

ព័ត៌មានជាតិ

ស​ម្ដេច ហ៊ុន សែន «ថ្ងៃនេះ ជាខួបលើកទី៤៩ឆ្នាំនៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង»

បានផុស

នៅ

«ថ្ងៃនេះ ជាខួបលើកទី៤៩ឆ្នាំនៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង»។ នេះជាសំណេររបស់សម្ដេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា ដែលរម្លឹកពីការស្ដាយស្រណោះមួយរបស់សម្ដេច កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណេរនៅលើបណ្ដាញសង្គមនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកដូច្នេះថា៖ «ថ្ងៃនេះជាខួបលើកទី ៤៩ឆ្នាំនៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (១៦ មេសា ១៩៧៥ – ១៦ មេសា ២០២៤)។ ពេលនោះរយៈពេលនេះ ខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃ ពេលដឹងខ្លួនទើបខ្ញុំដឹងថា ភ្នែកឆ្វេងរបស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត»។

ការធ្លាប់ខ្លួនជាជនពិការភ្នែកពេលនេះ សម្ដេចតេជោ បានសម្ដែងក្ដីសោកស្ដាយស្រណោះ ដែលកាលណោះសម្ដេចទើប តែមានវ័យ២៣ឆ្នាំប៉ុណ្ណោះ។ សម្ដេចតេជោ​ រៀបរាប់ដូច្នេះថា៖ «យុវជនដែលមានអាយុ២៣ឆ្នាំ ខ្ញុំពិតជាស្តាយស្រណោះ កែវភ្នែករបស់ខ្ញុំដែលពិការដោយសារសង្គ្រាម»។

តែយ៉ាងណា សម្ដេចតេជោ បញ្ជាក់ថា ដោយមូលហេតុនេះហើយ ទើបសម្ដេចខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី បង្កើតនូវការសប្បាយរីករាយជូនប្រជាជនដូចដែលប្រជាជនកម្ពុជាកំពុងសប្បាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ដូច្នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែរម្លឹកអំពីគុណតម្លៃនៃសុខសន្តិភាព ដោយសម្ដេច បានទទូចឱ្យប្រជាជនខ្មែរ បន្តរួមគ្នាការពារសន្តិភាពនេះឱ្យខាងតែបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម