ព័ត៌មានជាតិ
៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពង់ឆ្នាំងទទួលបានភ្ញៀវទេសចរជាង៣៤ម៉ឺននាក់
ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ នៅក្នុងខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ដេជាង៣៤ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ឲ្យដឹងថា ចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៤ នៃព្រឹត្តិការណ៍កំពង់ឆ្នាំងសង្ក្រាន្តឆ្នាំថ្មីនេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តកំពង់ឆ្នាំងចំនួន៣៤០.៤៧១នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសចំនួន ១៨២ នាក់ ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៤នេះប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ មានការរៀបចំកម្មវិធីជាច្រើនរួមមាន កម្មវិធីតាំងបង្ហាញវត្ថុសិល្បៈនានា និងកម្មវិធីលេងកម្សាន្ដល្បែងប្រជាប្រិយប្រពៃណីខ្មែរ នៅមុខសាលាខេត្តកំពង់ឆ្នាំង នៅតាមបណ្ដាវត្តនានាក្នុងខេត្ត និងនៅតាមសាលាឃុំសង្កាត់ និងសាលាក្រុងស្រុកទាំង៨ និងនៅតាមរមណីយដ្ឋាននានាក្នុងខេត្តផងដែរ៕
អត្ថបទ៖ ឈៀងថារិទ្ធ







-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?