ព័ត៌មានជាតិ
ខេត្តកោះកុង មានទេសចរជាង ២ ម៉ឺននាក់ មកលេងថ្ងៃបុណ្យចូលឆ្នាំខ្មែររយៈពេល ៤ ថ្ងៃ
ខេត្តកោះកុង ដែលជាខេត្តជាប់មាត់សមុទ្រមួយនៅក្នុងប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរមកលេងកម្សាន្តអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរចំនួនជាង ២ ម៉ឺននាក់ រយៈពេល ៤ ថ្ងៃ មកនេះ។

លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានផ្សព្វផ្សាយ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ១៧ ខែមេសា នេះថា ក្នុងចំណោមភ្ញៀវទេសចរចំនួន ២០,១៤១ នាក់ ដែលបានមកស្នាក់នៅកម្សាន្ត គឺមានភ្ញៀវជាតិចំនួន ១៩,៣២០ នាក់ កើនឡើង ៣,៣៤០ នាក់ ស្មើនឹង ២១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ រីឯភ្ញៀវបរទេសចំនួន ៨២១ នាក់ កើនឡើង ៣៨៣ នាក់ ស្មើនឹង ១៥២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ បើគិតចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៤។
លោក សាគុណ ភក្តី បន្ថែមថា ចំពោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានចូលរួមលេងកម្សាន្ត នៅតាមទីតាំងប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី រយៈពេល ៤ ថ្ងៃ តាមបណ្ដាក្រុងស្រុក មានចំនួនប្រមាណ ៤០៥,២០០ នាក់។ មូលហេតុដែលនាំឱ្យមានចំនួនភ្ញៀវទេសចរកើនឡើង ក៏ព្រោះតែរដ្ឋបាលខេត្ត បានរៀបចំការប្រគំតន្ត្រី និងពិធីស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ ព្រមទាំងរៀបចំទីតាំង(តំបន់ត្រជាក់) រយៈពេល ៤ ថ្ងៃ។ អាកាសធាតុអំណោយផលល្អ មានតំបន់ទេសចរណ៍ថ្មីៗ ច្រើន។ សម្រាប់បរិស្ថាន សណ្ដាប់ធ្នាប់ អនាម័យនៅតាមរមណីយដ្ឋានដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ភ្ញៀវទេសចរ និងប្រជាជន ធ្វើឱ្យតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តមានសោភ័ណភាពល្អ។

តម្លៃសេវាដឹកអ្នកដំណើរ ទំនិញ ម្ហូបអាហារ និងសេវាផ្គត់ផ្គង់នៅតាមរមណីយដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានសេវាដឹកអ្នកដំណើរ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់មួយចំនួន បានឡើងថ្លៃ ដោយមានការយល់ព្រមពីភ្ញៀវទេសចរ។
លោកឧត្ដមសេនីយ៍ត្រី សរ សារ៉ាត់ ស្នងការរងនគរបាលខេត្តកោះកុង បង្ហាញថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់វិញ គឺកងកម្លាំងសមត្ថកិច្ច បានសហការជាមួយអាជ្ញាធរស្ថាប័នពាក់ព័ន្ធបានដាក់វេនប្រចាំការតាមគោលដៅទេសចរណ៍ និងតាមដងផ្លូវសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពុំមានបញ្ហាអ្វីកើតឡើងទេ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


