ព័ត៌មានជាតិ
ពលករខ្មែរ ២៩នាក់ចាញ់បោកមេខ្យល់នាំទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត នឹងឡើងយន្តហោះវិលមកកម្ពុជាវិញនៅថ្ងៃនេះ
តាមសំណេរនៅលើគណនីហ្វេសប៊ុករបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ដែលបង្ហោះនៅម៉ោង១២ អធ្រាត្រ ថ្ងៃទី១៩ ខែមេសា បានឲ្យដឹងថា រដ្ឋាភិបាលបានរៀបចំសំបុត្រយន្តហោះសម្រាប់ពលករខ្មែរដែលកំពុងស្នាក់នៅទីក្រុង Jeddah រួចរាល់ ដោយនៅវេលាម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត (ត្រូវនឹងម៉ោង២ រសៀល ម៉ោងនៅកម្ពុជា) ពលករនឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកពលករដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់ ពោលគឺនៅថ្ងៃទី២០ ខែមេសា ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះចំនួន២២នាក់។

តាមសំណេរដដែល លោក ហេង សួរ បានអះអាងថាកាលពីវេលាម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ លោកបានទាក់ទងទៅពលករខ្មែរចំនួន២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ត ក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត តាមវីដេអូ។
តាមលោករដ្ឋមន្ត្រីក្រសួងការងារ ការទាក់ទងទៅពលករទាំង២៩នាក់នេះ គឺដើម្បីជម្រាបព័ត៌មានដល់ជនរងគ្រោះដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត លោកបានជ្រាបហើយនូវសារអំពាវនាវរបស់ក្រុមពលករ ហើយក៏បានណែពាំនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំត្រឡប់មកស្រុកកំណើតវិញ។

លោក ហេង សួរ ក៏បានបន្ថែមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្សីប បាននឹងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ដើម្បីជួបជាមួយពលករខ្មែររងគ្រោះដែលនៅតំបន់ផ្សេងទៀតផងដែរ។
លោក ហេង សួរ ក៏បានជូនពរឱ្យពលករខ្មែរដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព និងឆាប់បានវិលត្រឡប់មកជួបជុំគ្រួសារវិញ។
សូមជម្រាបថា មានពលករខ្មែរចំនួន៧៨នាក់ បានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងនោះមានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


