Connect with us

ព័ត៌មានជាតិ

តាមរយៈឆន្ទៈ និងសមត្ថភាព លោក ព្រាប កុល ជឿថាសម្តេចធិបតី នឹងជីកព្រែកជីកហ្វូណនតេជោ ទាល់តែបាន

បានផុស

នៅ

តាមរយៈសំណេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃចន្ទ ទី២៩ ខែមេសា នេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល បានបង្ហាញជំនឿជឿជាក់លើសមត្ថភាពដឹកនាំ ទេពកោសល្យ និងឆន្ទៈរបស់សម្ដេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថាសម្ដេចនឹងជីកព្រែកហ្វូណនតេជោ ឱ្យលេចចេញជារូបរាងទាល់តែបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ព្រាប កុល បង្ហាញភាពជឿជាក់លើសម្ដេចធិបតី នាថ្ងៃនេះ  បន្ទាប់ពីកាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ដាច់ខាតកម្ពុជាត្រូវតែជីកព្រែកហ្វូណនតេជោឱ្យទាល់តែបានដើម្បីប្រយោជន៍សេដ្ឋកិច្ចសង្គមជាតិ។

លោក ព្រាប កុល បានសរសេរដូច្នេះ «ខ្ញុំជឿជាក់លើសមត្ថភាពដឹកនាំ ទេពកោសល្យ និងឆន្ទៈរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត»

គួរជម្រាបជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលព្រែកជីកនេះមានប្រវែងសរុបប្រមាណជាង១៨០គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិការជាង១ ៧០០ លានដុល្លារ ដើម្បីជីកចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ជាការចេញមកបញ្ជាក់ជូនរួមជាតិ នៅថ្ងៃទី២៨ ខែមេសា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ដាច់ខាតកម្ពុជាត្រូវតែជីកព្រែកហ្វូណនតេជោ ឱ្យទាល់តែបាន ដើម្បីប្រយោជន៍ជាតិកម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតី បានថ្លែងអំណរគុណជូនជនរួមជាតិដែលបាន បង្ហាញចលនាជាតិនិយមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងចាត់ទុកការគាំទ្ររបស់ពលរដ្ឋមានតម្លៃមហាសាលធំធេងជាងលុយ១០ពាន់លានដុល្លារ។

ទន្ទឹមនឹង ការបង្ហាញការគាំទ្រចំពោះគម្រោង ប្រជាពលរដ្ឋក៏ចង់ចូលរួមជាថវិការជាមួយរាជរដ្ឋាភិបាលដើម្បីជីកព្រែកប្រវត្តិសាស្ត្រសម័យទំនើបមួយនេះថែមទៀតផង ប៉ុន្តែសម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា  រដ្ឋមិនមានតម្រូវការចាំបាច់ឱ្យចូលរួមជាថវិការនោះទេ​ ត្បិតថារដ្ឋមានគម្រោងហិរញ្ញវត្ថុធានារាប់សិបឆ្នាំរួចមកហើយ។ សម្ដេចក៏បានព្រមានទៅកាន់ជនឆ្លៀតឱកាស ហាមបង្កើតមូលនិធិប្រមូលលុយជីកព្រែកហ្វូណនតេជោ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ សម្ដេចធិបតី ក៏បញ្ជាក់ថែមទៀតថា ក្នុងករណី ទោះមានឬមិនមានថវិការពីសំណាក់ការវិនិយោគរបស់ក្រុមហ៊ុនបរទេស ក៏ដាច់ខាតកម្ពុជាត្រូវតែធ្វើឱ្យទាល់តែបានចំពោះគម្រោងព្រែកជីកនេះ ខណៈរដ្ឋាភិបាលបានរៀបចំនូវសេណារីយ៉ូបីដំណាក់រួចទៅហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៣ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម