ព័ត៌មានជាតិ
ជំនួសផ្ទាំងស្រាបៀ ខេត្តបាត់ដំបងឈានមួយជំហាន បង្កើនការផ្សព្វផ្សាយសក្តានុពលខេត្ត
អាជ្ញាធរខេត្តបាត់ដំបង បានកំពុងជំរុញការផ្សព្វផ្សាយបង្ហាញអំពីសក្តានុពលរបស់ខេត្តបាត់ដំបង រួមមានតំបន់ទេសចរណ៍ កន្លែងកម្សាន្ត កន្លែងស្នាក់នៅ ម្ហូបអាហារ និងផលិតផលក្នុងស្រុក ក្នុងគោលបំណងឲ្យភ្ញៀវទេសចរក្នុងនិងក្រៅស្រុកបានដឹងនិងស្គាល់កាន់តែច្រើនអំពីសក្តានុពលក្នុងខេត្ត កាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងរហូតដល់ការលុបបំបាត់ទាំងស្រុង។



លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ការដាក់តាំងបង្ហាញអំពីសក្តានុពលខេត្តបាត់ដំបងធ្វើឡើងជំនួសក្នុងការផ្សព្វផ្សាយគ្រឿងស្រវឹង ដើម្បីឲ្យប្រជាពលរដ្ឋក្នុងក្រុងក៏ដូចជានៅទូទាំងខេត្តងាកមកចាប់អារម្មណ៍មកលើសក្តានុពលក្នុងខេត្តវិញ ជាពិសេសភ្ញៀវទេសចរមិនថាក្នុងឬក្រៅស្រុក បានឃើញនិងបានស្គាល់ទីតាំងកម្សាន្ត និងមុខម្ហូបអាហារឆ្ងាញ់ៗហើយប្លែកៗដោយស្នាដៃអ្នកខេត្តបាត់ដំបងឲ្យកាន់តែទូលំទូលាយឡើង។
លោកបន្តថា ជំហានដំបូងការដាក់តាំងបង្ហាញរៀបចំនៅជុំវិញលើដំបូលផ្សារធំបាត់ដំបង ដោយសារតែទីតាំងផ្សារមួយនេះ ស្ថិតនៅចំទីប្រជុំជនកណ្តាលក្រុងផង ហើយមានរនាំងដែកស្រាប់ក្នុងការដាក់តាំងផង។
លោកថា ក្រៅពីនេះលោកអភិបាលខេត្តក៏កំពុងពិនិត្យលើទីតាំងផ្សេងទៀត ដើម្បីឲ្យការផ្សព្វផ្សាយកាន់តែមានវិសាលភាពទូលាយទូទាំងក្រុងបាត់ដំបង ងាយស្រួលសម្រាប់ភ្ញៀវទេសចរបានស្គាល់គោលដៅតំបន់ទេសចរណ៍សំខាន់ៗដែលចង់ទៅកម្សាន្ត និងបានស្គាល់ពីមុខម្ហូបអាហាររួមទាំងទិន្នផលកសិកម្មប្រកបដោយសក្តានុពលរបស់ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង សាទរនិងគាំទ្រចំពោះការតាំងបង្ហាញអំពីសក្តានុពលរបស់ខេត្តបាត់ដំបង នាពេលនេះ និងចង់ឲ្យបង្កើនទីតាំងផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយក្នុងក្រុងទាំងមូល ហើយបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង កុំឲ្យមានបន្តទៀត។
ពលរដ្ឋមួយរូបរស់នៅក្នុងក្រុងបាត់ដំបង អ្នកស្រី ស្រីមុំបានបង្ហាញការចាប់អារម្មណ៍ថា “ខ្ញុំក្រឡេកឃើញភ្លាមហាក់មានអារម្ភណ៍ស្រស់ស្រាយ ហើយមានមោទនភាពមែនទែន ដែលខេត្តខ្ញុំបានតាំងរូបភាពទាំងនេះ។ ខ្ញុំគិតថាអ្នកផ្សេងក៏មានចិត្តមិនខុសពីខ្ញុំដែរ”។
លោក សុខ លូ ក៏បានសរសេរបង្ហោះសារថា ក្រៅពីរៀបចំនៅជុំវិញដំបូលផ្សារធំបាត់ដំបង (ផ្សារណាត់) បង្ហាញផ្ទាំងផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តបាត់ដំបង រួមមានតំបន់ទេសចរណ៍ កន្លែងកំសាន្ត កន្លែងស្នាក់នៅ ម្ហូបអាហារ និងផលិតផលក្នុងស្រុក ត្រូវបានដាក់តាំងលើដំបូលផ្សារធំបាត់ដំបង្ហាញ តិចទៀតក៏នឹងបន្តរៀបចំនៅតាមដងផ្លូវផងដែរ៕













អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


