Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ បេក្ខជន ២៤០ នាក់ នឹងចូលរួមប្រឡងជ្រើសរើសសិស្សពូកែ​ទូទាំងប្រទេស នាខែឧសភា ខាងមុខ

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ៣០ មេសា នេះ​ថា ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ថ្នាក់​ទី ៩ និង​ថ្នាក់​ទី ១២ នៅ​ទូទាំង​ប្រទេស ឆ្នាំនេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០២៤ នៅ​រាជធានី​ភ្នំពេញ តាម​ការ​គ្រោងទុក មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ២៤០ នាក់។

លោកស្រី​បាន​បន្ត​ថា សម្រាប់​ឆ្នាំនេះ ក្រសួង​ជ្រើសរើស​យក​តែ​ចំណាត់ថ្នាក់​ទី ១ ដល់​ទី ៥ ខណៈ​ឆ្នាំ​មុនៗ ជ្រើសរើស​ពី​ចំណាត់ថ្នាក់​ទី ១ ដល់​លេខ ១០។ ក្នុង​នោះ​ចំណាត់ថ្នាក់​លេខ ១ ទទួល​បាន​ថវិកា ៣ លាន ៥ សែន​រៀល លេខ ២ បាន ៣ លាន ២ សែន​រៀល លេខ ៣ បាន ២ លាន ៩ សែន​រៀល លេខ ៤ បាន ២ លាន ៦ សែន​រៀល និង​លេខ ៥ បាន ២ លាន ៣ សែន​រៀល។ សិស្ស​ជ័យលាភី អាច​នឹង​ទទួល​ប្រាក់​រង្វាន់ និង​វត្ថុ​ផ្សេងៗ​ទៀត​ពី​សប្បុរសជន​ផង​ដែរ។

លោកស្រី​បាន​ពន្យល់​ថា ការ​ជ្រើសរើស​ត្រឹម​ជ័យលាភី​ត្រឹម​ចំណាត់ថ្នាក់​ទី ៥ ក្នុង​ទិសដៅ​ឱ្យ​បេក្ខជន​កាន់តែ​បង្កើន​ការ​ដុសខាត់​ចំណេះដឹង​ឱ្យ​កាន់តែ​មុត​ស្រួច ស្រប​ពេល​ដែល​ក្រសួង​កំពុង​ផ្តល់​អាទិភាព​លើ​ការ​អនុវត្ត​ស្តង់ដារ​សាលារៀន​គំរូ​នៅ​គ្រប់​រាជធានី​ខេត្ត​ក្រុង ដែល​ស្តង់ដារ​នេះ​នឹង​លើក​កម្ពស់​គុណភាព នៃ​ការ​អប់រំ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា បាន​ណែនាំ និង​លើកទឹកចិត្ត​បេក្ខជន​ត្រូវ​ត្រៀម​លក្ខណៈ​ឱ្យ​បាន​គ្រប់គ្រាន់ ត្រូវ​សម្រួច​សមត្ថភាព​ឱ្យ​កាន់តែ​ពូកែ ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ ព្រោះថា​ពេលនេះ​អាកាសធាតុ​ក្តៅ​ខ្លាំង ត្រូវ​សម្រាក បរិភោគ​ទឹក និង​ចំណីអាហារ​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ត្រៀមលក្ខណៈ​ទាំង​ចំណេះ​ដឹង ស្មារតី​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​នាពេលខាងមុខ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ។

លោកស្រី​បាន​បន្ថែម​ថា «ការ​ប្រឡង​សិស្ស​ពូកែ​វា​ជា​ឱកាស​មួយ​សម្រាប់​ប្អូនៗ ជា​បេក្ខជន ក្នុង​ការ​ស្គាល់​សមត្ថភាព​ខ្លួនឯង​ជាង​មុន និង​ស្គាល់​ឱកាស​ដុសខាត់​ខ្លួនឯង​កាន់តែ​ពូកែ និង​កាន់តែ​មាន​បទ​ពិសោធ​ច្រើន​ជាង​មុន ព្រមទាំង​ទទួល​បាន​ជោគជ័យ​ក្នុង​ឱកាស​ប្រឡង​សិស្ស​ពូកែ​លើក​នេះ ក៏​ដូចជា​ទៅ​ថ្ងៃ​អនាគត​»។

គួរ​បញ្ជាក់​ថា ឆ្នាំមុន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ថ្នាក់​ទី ៩ និង​ថ្នាក់​ទី ១២ នៅ​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា ឆ្នាំ ២០២៣ នៅ​វិទ្យាល័យ​នេ​ត​យ៉ង់ នៃ​ទី​រួម​ខេត្ត​បាត់ដំបង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួងអប់រំ ពិភាក្សាធ្វើបច្ចុប្បន្នភាព សៀវភៅសេដ្ឋកិច្ច រួមបញ្ចូលគោលនយោបាយថ្មី

ព័ត៌មានជាតិ១០ នាទី មុន

អ្នកនាំពាក្យ៖ អ្នកសារព័ត៌មានដែលចុះបញ្ជីត្រឹមត្រូវ មានក្រមសីលធម៌ ត្រូវបានការពារសិទ្ធិដោយរដ្ឋាភិបាល

ជីវិតកម្សាន្ដ១៣ នាទី មុន

ម្ចាស់បទ «ទឹកភ្នែកស្វាមីស្រីឡង់សេ» បង្ហាញវត្តមានវិលរកអាជីពសិល្បៈជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ផ្ទុះឆេះឃ្លាំងស្តុកសារធាតុគីមីពុលនៅខេត្តភាគកណ្ដាល ថៃ អាជ្ញាធរដាក់ការ​សង្ស័យមកពីអាកាសធាតុក្ដៅខ្លាំង

ព័ត៌មានជាតិ២៥ នាទី មុន

​កសិករធ្វើស្រែប្រាំង បន្តបូមទឹកចេញពីអាងកំពីងពួយ ខណៈ​អាជ្ញាធរ​បារម្ភ​ខ្វះទឹកប្រើប្រាស់

Sokha Hotels

ព័ត៌មានពេញនិយម