ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ ផ្តោតលើការងារសណ្តាប់ធ្នាប់ និងសេវាសាធារណៈជូនពលរដ្ឋ
លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពិន ប្រាកដ អភិបាលរងខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦០ ជាកិច្ចប្រជុំចុងក្រោយ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត គម្រប់ ៦០លើក ក្នុងមួយអាណត្តិ ដែលមានរយៈពេល ៥ឆ្នាំ គឺចាប់ពីខែមិថុនា ឆ្នាំ២០១៩ ដល់ខែឧសភា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ សមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានលើកនូវបញ្ហាពាក់ព័ន្ធមួយចំនួនទៅរដ្ឋបាលខេត្ត ដោយបានផ្តោតទៅលើការងារសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុង បញ្ហាការចតចំណតអាណាធិបត្តេយ្យរបស់រថយន្តឈ្នួល ការលក់ដូរបំពានលើផ្លូវថ្មើរជើង និងសាងសង់តូអាណាធិបត្តេយ្យនៅតាមរបងមន្ទីរពេទ្យបង្អែកខេត្ត និងបញ្ហាការកកស្ទះរាល់ឯកសារនៅច្រកចេញចូលតែមួយ លើការផ្តល់ស្លាកលេខម៉ូតូ ករណីការធ្វើសៀវភៅស្នាក់នៅ និងការគ្រប់គ្រងផ្សារអង្គរឃ្យុងយូរ។ ក្នុងនោះដែរ ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង បានធ្វើការបកស្រាយបំភ្លឺ ទៅនឹងសំណួររបស់សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានលើកឡើងផងដែរ។
លោក ពិន ប្រាកដ អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែមេសា ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យបរិស្ថានក្នុងក្រុង ដោយខេត្តសៀមរាប ជាគោលដៅនៃទេសចរណ៍។

ចំណែក លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឱ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៦០ ជាកិច្ចប្រជុំចុងក្រោយនៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត បានប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។
លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំ និងផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងថ្នាក់ដឹកនាំមន្ទីរ និងកងកម្លាំងទាំងបី ដោយក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តសៀមរាប បានរួមសហការគ្នាបានល្អ ក្នុងការអនុវត្តគោលនយោបាយចតុកោណ និងបញ្ចកោណដំណាកាលទី១ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យបានសម្រេចជោគជ័យ ដើមី្បបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ លោកបានបញ្ជាក់ថា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត បានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជាទាំងមូល តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ អភិបាលខេត្ត ដែលបានដឹកនាំអនុវត្តកិច្ចការនានារបស់រដ្ឋបាលខេត្ត ជាពិសេស លើការដឹកនាំសកម្មភាពក្នុងខេត្ត ដែលធ្វើឱ្យសន្តិសុខ សណ្តាប់សារធារណៈក្នុងខេត្តមានភាពជាប្រក្រតី និងល្អប្រសើរ។ បន្ថែមពីនេះ ត្រូវបន្តការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕


អត្ថបទ៖ គឿន វេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


