ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យការស្ដារអូរ ដើម្បីសង្គ្រោះស្រូវប្រាំង ចំណុចអូពាម ស្រុកកំពង់រោទិ៍
នៅថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ម៉ែន អេង នឹងលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង បានចុះពិនិត្យការស្ដារអូរសង្គ្រោះស្រូវប្រាំងពីចំណុចបង្គោលព្រំដែនលេខ២១៥(បួនមុខ) មកទិសខាងកើតទល់នឹងចំណុចអូពាម ស្ថិតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍។

ការស្ដារប្រឡាយនេះមន្ទីរធនធាតុទឹក និងឧតុនិយមខេត្តបានយកអេស្កាវទ័ចំនួនមួយគ្រឿង មកជួយជីកនិងស្ដារ ហើយមានការជួយឧបត្ថម្ភប្រេងពីប្រជាពលរដ្ឋដែលមានដីស្រែជាប់មាត់អូរ ប្រជាពលរដ្ឋសរុប៧០គ្រួសារ ដែលមានបណ្ដោយប្រវែង២៨៥០ម៉ែត្រ ទទឹង ៣.៥០ម៉ែត្រ ជម្រៅ២ម៉ែត្រ ផ្ទៃដីសរុប១០២ហិចតា ។
តាមអ្វីដែលប្រជាពលរដ្ឋបានលេីកឡេីងថា ពួកគាត់សេចក្តីត្រេកអរ ព្រោះមានទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំងរបស់គាត់បានទាន់ពេលវេលា ហេីយសម្រាប់ស្រែខ្លះ ក៏បានចាប់ផ្តេីមធ្វេីឡេីងវិញ ព្រោះដោយហេតុថា មានទឹកគ្រប់គ្រាន់ក្នុងការធ្វេីស្រូវ ទោះជាក្នុងរដូវប្រាំងក៏ដោយ គាត់ក៏បានអរគុណដល់ថ្នាក់ដឹកនាំ ដែលបានស្វះស្វែងរកដំណោះស្រាយជូនពួកគាត់ ឱ្យមានស្នាមញញឹម និងក្តីសង្ឃឹមឡើងវិញ៕
អត្ថបទ៖ភក្ដី





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


