Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត ចេញ​ទាំងយប់​តាម​យក​មនុស្ស​១០​នាក់​ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

កំពង់ឆ្នាំង ៖ ក្រុមការងារ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង នៅ​យប់​ថ្ងៃទី​២៣​ខែកុម្ភៈ ​ឆ្នាំ​២០២១ បាន​ចេញ​ដំណើរ​តាម​សាឡាង ដើម្បី​តាម​យក​មនុស្ស​ចំនួន​១០​នាក់ ពី​ស្រុក​កំពង់លែង ៣​គ្រួសារ ចំនួន ៨​នាក់ និង​ស្រុក​បរិបូណ៌​ចំនួន ២​នាក់ យក​ពួកគាត់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ ក្រោយពី​ពួកគាត់​បាន​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ នៅក្នុង​ព្រឹត្តិការណ៍ ២០​កុ​ម្ភៈ ពាក់ព័ន្ធ​ទៅនឹង​ទីកន្លែង​ដែលមាន​ករណី​ផ្ទុះ​កូ​វីដ​-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខា ភិ​បាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ករណី​នាំ​យក​មនុស្ស​ចំនួន​១០នាក់ ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ស្រុក​ទឹកផុស ហើយ​ក្រុមគ្រូពេទ្យ​ក៏​កំពុង​ធ្វើតេស្ត ពួកគាត់​មាន​ពាក់ព័ន្ធ​ជាមួយនឹង​ទីតាំង​ហេតុការណ៍ ២០​កុម្ភៈ នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ពួកគាត់​បានធ្វើ​ដំណើរ​ចាកចេញ​មកកាន់​លំនៅដ្ឋាន​ក្នុង​ខេត្តកំពង់ឆ្នាំង។

លោក​ប្រាក់​វុន​បាន​បន្ត​ថា ក្រោយពី​យក​សំណាក​បញ្ជូនទៅ​ក្រុងភ្នំពេញ លទ្ធផល​នឹង​រង់ចាំ​បន្ត​ទៀត ប៉ុន្តែ​បច្ចុប្បន្ននេះ​គឺ​មិនទាន់​បញ្ជាក់បាន​ថា​គាត់​វិជ្ជមាន​ឬ​អវិជ្ជមាន​កូ​វីដ​-១៩ នោះទេ ដោយ​គ្រាន់តែ​គាត់​មាន​ពាក់ព័ន្ធ​នឹង​ទីតាំង​ខាងលើ​។

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ក៏បាន​អំពាវនាវ​ចំពោះ​អ្នក​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ទី​ទាំង ៤៦​កន្លែង សូម​មក​ពិនិត្យ​សំណាក និង​ធ្វើ​ច​តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិ​បាល​ឲ្យ​បាន​ម៉ឺងម៉ាត់​ផង​ដែរ ដើម្បី​កុំ​ឲ្យ​ជំងឺ​កូ​វីដ រាលដាល​ចូលក្នុង​សហគមន៍​របស់​យើង​៕

ដោយ ​៖ ឈៀង​ ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម