ព័ត៌មានជាតិ
បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ៣នាក់
នគរបាលខេត្តកណ្តាលបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតវត្ថុតាងមួយចំនួន។
សមត្ថកិច្ចនគរបាលខេត្តកណ្តាលប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២៣ និង៣០នាទី យប់ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២១ នៅចំណុចស្ពានលេខ៧៤ ស្ថិតនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់។

ជនសង្ស័យទាំង៣នាក់ ១/ឈ្មោះ សៀ ឡុងបូរី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។ ២/ឈ្មោះ ងន សុខុម ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រធាតុ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។ ៣/ឈ្មោះ ចាន់ យ៊ាំង ប៊ិនយិន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។

វត្ថុតាងចាប់យក ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ម៉ាទឹកកក (ice) ចំនួន០៥កញ្ចប់ (ធំ០៤.តូច០១) ទូរសព្ទ័ដៃ៣គ្រឿង និងម៉ូតូម៉ាក ហុងដាវ៉េវ ពណ៍ទឹកប៊ិច១គ្រឿង៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


