ព័ត៌មានជាតិ
លោក ទៀ សីហា ណែនាំសមាសភាពពាក់ព័ន្ធ រួមគ្នាអនុវត្តផែនការ ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោត
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា សីហា សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តសៀមរាប បានណែនាំសមាសសភាពពាក់ព័ន្ធ ឱ្យបន្តរួមគ្នាអនុវត្តផែនការដណ្តើមបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤។ ការណែនាំនេះ ធ្វើឡើងក្នុងពិធី ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោះអសកល ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

មានប្រសាសសំណេះសំណាល នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព ការទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក រួមជាមួយនឹងការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្រោមការដឹកនាំរបស់គណបក្ស និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅថ្មីៗនេះ ចូលរួមធ្វើឱ្យគណបក្សប្រជាជនកម្ពុជាដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោត ដ៏មានសារសំខាន់នេះ។
បន្ថែមពីនេះ លោកបានណែនាំ ឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវ បន្តសាមគ្គីភាព ដោយទទួលខុសត្រូវខ្ពស់ បន្តថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះ ឯកសារបោះឆ្នោត បន្តរួមគ្នាអនុវត្តផែនការឆ្ពោះទៅដណ្តើមបាននូវជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ដើម្បីបន្តជម្រុញ និងលើកកម្ពស់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្តពង្រឹងបាន នូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សង្គមលើគ្រប់វិស័យនាំមកវិបុលសុខវិបុលភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចអង្គពិធីទាំងមូលបានធ្វើការគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចាប់នឹងបើកការដ្ឋានក្នុងពេលឆាប់ៗនេះផងដែរ។

ចំណែក លោក អ៊ាន ឃុន សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល និងជាអនុប្រធានគណៈកម្មាធិការនៃគណៈបក្សប្រជាជនកម្ពុជាខេត្ត បានលើកឡើងថា គោលបំណង នៃកិច្ចសំណេះសំណាល ជាមួយសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ សង្កត់ ដែលជាអង្គបោះឆ្នោត គឺដើមី្បពង្រឹងគោលជំហររបស់មន្ត្រីគណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតឱ្យទទួលជោគជ័យ។
លោកបានឱ្យដឹងថា ការិយាល័យបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ទាំងអស់មានចំនួន ១៣ការិយាល័យ ស្ថិតនៅតាមក្រុង ស្រុកទាំង១៣ ដោយក្នុងមួយការិយាល័យបោះឆ្នោត មានហិបឆ្នោតចំនួន២ និងសន្លឹកឆ្នោត ២ប្រភេទ គឺ សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក។ ចំពោះ អង្គបោះឆ្នោតសរុប ៦៦៨ រូប (ស្រី១៧៤រូប) ក្នុងនោះ គណបក្សប្រជាជនកម្ពុជា មានចំនួន ៥១៤រូប (ស្រី១៥១រូប) គណបក្សភ្លើងទៀន មានចំនួន ១៥៣រូប (ស្រី២៣រូប) និងគណបក្សខ្មែររួបរួមជាតិ មានចំនួន ១រូប។

សូមបញ្ជាក់ថា នេះគឺជាថ្ងៃដំបូង នៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក នៅខេត្តសៀមរាប៕
អត្ថបទ៖ គឿន វេត


អត្ថបទ៖ គឿន វេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


