ព័ត៌មានជាតិ
អាជ្ញាធរស្រុកសៀមប៉ាងស្ថាបនាផ្លូវក្រួសក្រហម ៥ខ្សែ ប្រវែង ១៤ គីឡូម៉ែត្រ
អាជ្ញាធរស្រុកសៀមប៉ាងបានស្ថាបនាផ្លូវក្រួសក្រហមចំនួន ៥ ខ្សែប្រវែងជាង១៤ គីឡូម៉ែត្រជូនប្រជាពលរដ្ឋរស់នៅឃុំថ្មកែវជាង ៩០០ គ្រួសារនៅឆ្នាំ ២០២៤ នេះ បន្ទាប់ពីអាជ្ញាធរបានលើកគម្រោងសាងសង់ផ្លូវ ខ្វាត់ខ្វែងនៅក្នុងភូមិ ឃុំ សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមក។

លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាងមានប្រសាសន៍ថា ដើម្បីអនុវត្តឲ្យបានឆ្លើយតបតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី ៧ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា អាជ្ញាធរនៅមូលដ្ឋានបានអនុវត្ត នូវការ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ បានល្អសម្រាប់ប្រជាពលរដ្ឋ។
លោកអភិបាលស្រុកមានប្រសាសន៍បន្ថែមថា នេះជាសមិទ្ធផលរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរស្រុក ក៏ដូចជាថ្នាក់ដឹកនាំក្នុងខេត្ត ជាពិសេសរាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានា ជូនដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យដល់មូលដ្ឋាននៅទីជនបទ។

លោកបន្តថា នៅតាមភូមិឃុំនីមួយៗអាជ្ញាធរបានលើកគម្រោងធ្វើការអភិវឌ្ឍ ផ្លូវ ស្ពាន លូ ដើម្បីបម្រើសេចក្តី ត្រូវការចាំបាច់ជូនប្រជាពលរដ្ឋយើង ឲ្យកាន់តែបានប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ មិនដែលអាក់ខានឡើយ។
លោកមេឃុំថ្មកែវបានបញ្ជាក់ថាថា÷ជាក់ស្ដែងនៅក្នុងឃុំថ្មកែវ យើងបានចំណាយថវិកាមូលនិធិឃុំជាង ៦០០ លានរៀល សម្រាប់ទៅលើគម្រោងសាងសង់ផ្លូវ ស្ពាន លូ ចាប់ចេញពីចំណុចមួយទៅចំណុចមួយ ដែលជាគោលដៅបម្រើសេចកក្តីត្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យមានភាព ងាយស្រួលក្នុងការធ្វើចរាចរណ៍ទាក់ទងគ្នាទៅវិញទៅមក និងបាន បង្ហាញពីការដោះស្រាយបញ្ហាប្រឈម ទៅតាមសំណូមពរដែលប្រជាពលរដ្ឋចង់បាន។

លោក ស៊ីនដាន តំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំថ្មកែវបានសាទរចំពោះការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំខេត្ត ស្រុក ជាពិសេសក្រុមការងារចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែងរបស់រាជរដ្ឋាភិបាល ដែលបានគិតគូដោះស្រាយបញ្ហាលំបាក ជូនបងប្អូនប្រជាពលរដ្ឋយើងបានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងដូចសព្វថ្ងៃនេះ។
លោកបន្តថា បច្ចុប្បន្ន យើងមានផ្លូវ ល្អស្រួលធ្វើចរាចរណ៍ ហើយប្រជាកសិករ មានភាពងាយស្រួលក្នុងការដឹកសម្ភារៈកសិកម្មទៅស្រែចំការ ដឹកកសិផលមកកាន់ទីផ្សារ កូនចៅទៅសាលារៀនក៏បានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា ផ្លូវទាំង៥ខ្សែនេះស្ថិតនៅក្នុងភូមិញ៉ាំងស៊ុម និងភូមិផាបាំង ក្នុងឃុំថ្មកែវ ដែលអាជ្ញាធរឃុំ បានលើកគម្រោងធ្វើការអភិវឌ្ឍ ដោយត្រូវចំណាយថវិកាមូលនិធិឃុំ សរុប ជាង ៦០០ លានរៀល សាងសង់ផ្លូវបានចំនួន ៥ ខ្សែមានប្រវែងសរុបជាង ១៤ គីឡូម៉ែត្រ បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែឧសភាឆ្នាំ ២០២៤នេះ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


