ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា ស.ស.យ.ក ប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ នេះ។

អញ្ជើញអមដំណើរ ឯកឧត្ដមប្រធាន និងមានវត្តមានក្នុងពិធីនេះរួមមាន លោក សាយ សំអាល់ លោកស្រី ដាំ ដារិនី លោក សុះ មុះសិន អនុប្រធាន ស.ស.យ.ក ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណៈដឹកនាំចលនាយុវជនគ្រឹះស្ថានឧត្ដមសិក្សា ប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសមាជិក-សមាជិកាចូលរួមចំនួន ៤៧៨ នាក់។
យោងតាមរបាយការណ៍ លោក ដោក ជា សកលវិទ្យាធិការ និងជាប្រធានក្រុមការងារ ស.ស.យ.ក ប្រចាំវិទ្យាស្ថាន បានគូសបញ្ជាក់ពីសកម្មភាពសង្ខេប និងលទ្ធផលសំខាន់ៗ របស់ក្រុមការងារ ស.ស.យ.ក ប្រចាំវិទ្យាស្ថាន ពាក់ព័ន្ធនឹងការបញ្ចូលសមាជិក សកម្មភាពចូលរួមការងារសង្គម និងការបង្កើនសមត្ថភាពយុវជនក្នុងការចូលរួមជាមួយការងារស្ម័គ្រចិត្ត និងមនុស្សធម៌។

ជាមួយគ្នានេះ លោកសកលវិទ្យាធិការ តំណាងឲ្យ សមាជិក-សមាជិកា បានធ្វើការប្ដេជ្ញាចូលរួមជាមួយ ស.ស.យ.ក ដើម្បីក្លាយខ្លួនជាសសរទ្រូងប្រទេសជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា នេះគឺជាលើកទីមួយហើយដែលបានជួបជុំគ្នា ក្នុងនាមជាក្រុមគ្រួសារ ស.ស.យ.ក តែមួយ ឯកសណ្ឋានតែមួយ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលយើងនឹងរួមគ្នាសម្រេចនូវបេសកកម្ម និង បុព្វហេតុ ស.ស.យ.ក។

ឯកឧត្ដម បានបន្តថា ការរៀបចំពិធីសំណេះសំណាលនេះ ម្យ៉ាងជាការឆ្លុះបញ្ចាំងពីការរីកធំធាត់របស់គ្រួសារ ស.ស.យ.ក ប៉ុន្តែក៏ជាការរៀបចំដើម្បីពង្រឹងភាពស្និទ្ធស្នាលរវាងគណៈកម្មាធិការកណ្ដាល ស.ស.យ.ក ជាមួយសមាជិក-សមាជិកា ដែលជាអ្នកបន្តវេន និងជាធនធានមនុស្សដ៏មានសក្ដានុពល ក្នុងការចូលរួមរក្សា បន្តកសាង អភិវឌ្ឍន៍ និងកំណត់ជោគវាសនាប្រទេសជាតិនាពេលអនាគតផងដែរ៕


-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


