ព័ត៌មានជាតិ
លោក ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Graeme Buckley ទីប្រឹក្សាឧបការីអគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO)
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Graeme Buckley ទីប្រឹក្សាឧបការីអគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO) នៅការិយាល័យប្រចាំប្រទេសកម្ពុជាក្នុងរាជធានីភ្នំពេញ។ លោក Graeme Buckley បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ដោយរោគាពាធ។

សូមបញ្ជាក់ថា មុនក្លាយជាទីប្រឹក្សាឧបការីអគ្គនាយកILO លោក Graeme Buckley ធ្លាប់ជាអតីតនាយកការិយាល័យអង្គការអន្តរជាតិខាងការងារ(ILO) ប្រចាំនៅប្រទេសថៃ កម្ពុជា និងឡាវ។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថា ការបាត់បង់បុគ្គលឆ្នើមរូបនេះ គឺជាបាត់បង់នូវធនធានមនុស្សដ៏សំខាន់ដែលបានប្រឹងប្រែងជួយសម្រេចបេសកកម្មរបស់ILOក្នុងតំបន់ ហើយកម្ពុជាក៏ទទួលបានផលប្រយោជន៍ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោកGraeme Buckleyផងដែរ៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


