Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ហាមមន្ត្រី ដាច់ខាតមិនត្រូវគេចវេះការធ្វើតេស្តរកសារធាតុញៀន

បានផុស

នៅ

លោកស្រី​អភិបាលខេត្ត​កោះកុង បាន​ហាមប្រាម​មន្ត្រី​ក្រោម​ឱវាទ ដាច់ខាត​មិន​ត្រូវ​គេចវេះ​ចំពោះ​ការ​ធ្វើតេស្ត​រហ័ស​រក​សារធាតុ​ញៀន ករណី​មន្ត្រី​រូប​ណា​មិន​ចូលរួម​ក្នុង​ការ​ធ្វើតេស្ត នោះ​នឹង​ចាត់ការ​តាម​ច្បាប់​ជា​ធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ព្រមាន​របស់​លោក​ស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង យ៉ាង​ដូច្នេះ នៅ​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ២០២៤ ធ្វើឡើង​ស្រប​ពេល​មាន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ខេត្ត​សរុប​ចំនួន ១២៤ នាក់ បាន​ចូល​ធ្វើតេស្ត​រក​សារធាតុ​ញៀន។

លោកស្រី​អភិបាលខេត្ត​កោះកុង ពន្យល់​ដែរ​ថា ការ​ធ្វើតេស្ត​រហ័ស​រក​សារធាតុ​ញៀន​នេះ គឺ​ឆ្លើយតប​នឹង​ការ​អនុវត្ត​គោលការណ៍​ដឹកនាំ“សម្អាត​ផ្ទះ​យើង​”របស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោកស្រី មិថុនា ភូថង ក៏​រំលេច​ទៀត​ថា ប្រសិនបើ​ថ្ងៃនេះ អំឡុង​ពេល​ធ្វើតេស្ត នៅ​មាន​មន្ត្រី​រូប​ណា​មាន​ជាប់​បំពេញ​បេសកកម្ម​ផ្លូវ​ការ​ខាន​ពុំបាន ទៅ​ក្រៅ​ខេត្ត ឬ​តាម​ស្រុក មន្ត្រី​រូប​នោះ ត្រូវ​ស្នើសុំ​ធ្វើតេស្ត​រហ័ស​រក​សារធាតុ​ញៀន​តាម​ទឹកមូត្រ ជាមួយ​រដ្ឋបាល​ក្រុង​ស្រុក ដែល​ជា​ជម្រើស​មួយទៀត។

ទន្ទឹម​នោះ លោកស្រី​អភិបាលខេត្ត​កោះកុង ក៏​ស្នើ​ដល់​ក្រុមការងារ​បច្ចេកទេស ត្រូវ​កត់ត្រា​ឱ្យ​បាន​ច្បាស់​លាស់​ចំពោះ​មន្ត្រី​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ មិន​អាច​មក​ធ្វើតេស្ត​បាន ដើម្បី​ទុក​ពេល​វេលា​សមស្រប​ណាមួយ​សម្រាប់​ឱ្យ​ពួកគាត់​បាន​មក​ធ្វើតេស្ត​រហ័ស ស្របតាម​បទបញ្ជា និង​សេចក្ដីណែនាំ​របស់​ថ្នាក់លើ។

លោកស្រី​អភិបាល​ខេត្ត ជឿជាក់​ថា ការ​ធ្វើតេស្ត​រហ័ស​រក​សារធាតុ​ញៀន​តាម​ទឹកមូត្រ​ដល់​ថ្នាក់​ដឹកនាំ និង​ក្រុម​មន្ត្រី​រាជការ​រដ្ឋបាល​ខេត្ត​នៅ​ពេលនេះ ចាំបាច់​ធ្វើយ៉ាងណា​ឱ្យមាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ពិសេស​ក៏​សូម​ស្នើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងអស់ ចូលរួម​សហការ​ឱ្យ​បាន​ល្អប្រសើរ​ក្នុងពេល​ដំណើរការ​ធ្វើតេស្ត​នេះ​ផង​ដែរ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣២ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម